ឯកឧត្តម អ៊ុច បូររិទ្ធ និងឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ចូលរួមក្នុងជំនួបសម្តែងការគួរសមរវាង សម្តេចធិបតី ហ៊ុន ម៉ាណែត ជាមួយគណៈប្រតិភូ ISC-2
 
ចែករំលែក ៖

នារសៀលថ្ងៃសុក្រ ទី២៨ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ និងឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ នៃព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ចូលរួមក្នុងជំនួបសម្តែងការគួរសមរវាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយគណៈប្រតិភូនៃសន្និសីទប្រធានសភា នៃអន្តរសភា (ISC-2) ដឹកនាំដោយ ឯកឧត្តម SYED Yousaf Raza Gilani ប្រធានស្ថាបនិក ISC និងជាប្រធានព្រឹទ្ធសភា នៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន នៅវិមានសន្តិភាព រាជធានីភ្នំពេញ។ ជំនួបនេះធ្វើឡើងក្នុងឱកាសដែលប្រធានសន្និសីទ ISC-2 និងប្រធានគណៈប្រតិភូនៃបណ្តាប្រទេសនានា អញ្ជើញមកចូលរួមសន្និសីទ ISC-2 ដែលព្រះរាជាណាចក្រកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ រៀបចំឡើងចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីប្រធានសភា តំណាងប្រធានសភា ថ្នាក់ដឹកនាំអង្គការអន្តរសភា អង្គការអន្តរជាតិពាក់ព័ន្ធ និងគណៈប្រតិភូជាន់ខ្ពស់មកពីបណ្តាប្រទេសនានាជុំវិញពិភពលោក…។

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ