គណៈប្រតិភូគណៈកម្មការទី៩ ព្រឹទ្ធសភា អញ្ជើញចុះទស្សនកិច្ចសិក្សាឈ្វេងយល់ពីស្ថានភាពផ្លូវជាតិលេខ៤៨ ក្នុងខេត្តកោះកុង
 
ចែករំលែក ៖

នាព្រឹកថ្ងៃអង្គារ ទី១ ខែកញ្ញា ឆ្នាំ២០២៦ គណៈប្រតិភូគណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់នៃព្រឹទ្ធសភា (គណៈកម្មការទី៩) ដឹកនាំដោយ ឯកឧត្តម អ៊ុ សារឹទ្ធ ប្រធានគណៈកម្មការ បានអញ្ជើញចុះទស្សនកិច្ចសិក្សាឈ្វេងយល់អំពីស្ថានភាពជាក់ស្តែងនៃផ្លូវជាតិលេខ៤៨ (ចាប់ពីផ្លូវបំបែកស្រែអំបិល ទៅកាន់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង) ដោយមានការអមដំណើរពីថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូន និងថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា។

ទស្សនកិច្ចនេះ គោលបំណងចម្បងគឺ៖
ពិនិត្យគម្រោងលើកកម្ពស់គុណភាព៖ សិក្សា និងវាយតម្លៃអំពីការអនុវត្តគម្រោងលើកកម្ពស់គុណភាពផ្លូវជាតិលេខ៤៨ (កំណាត់ផ្លូវស្រែអំបិល-កោះកុង)។
តាមដានការអនុវត្តច្បាប់៖ ការអនុវត្តច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ ពាក់ព័ន្ធនឹងស្ថានភាពផ្លូវជាតិលេខ៤៨ ជាពិសេសករណីការកើនឡើងនៃទម្ងន់ដឹកជញ្ជូនទំនិញរហូតដល់ ៥០តោន។
វាយតម្លៃវិធានការ និងការគ្រប់គ្រង៖ សិក្សាអំពីវិធានការបច្ចេកទេសរបស់ក្រសួងក្នុងការគ្រប់គ្រង (រួមទាំងចំនួនស្ថានីយថ្លឹងយានយន្ត) យន្តការនៃការថែទាំផ្លូវថ្នល់ឱ្យមានចីរភាព និងផលប្រយោជន៍សេដ្ឋកិច្ចដែលទទួលបានពីខ្សែផ្លូវនេះ។

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ