ឯកឧត្តម អ៊ុន វណ្ណា អញ្ជើញចុះសួរសុខទុក្ខ និងជួបពិភាក្សាការងារជាមួយអាជ្ញាធរឃុំព្រៃផ្តៅ ស្រុកព្រៃកប្បាស ខេត្តតាកែវ
 
ចែករំលែក ៖

នារសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន វណ្ណា សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានអញ្ជើញចុះសួរសុខទុក្ខ និងពិភាក្សាការងារជាមួយអាជ្ញាធរឃុំព្រៃផ្តៅ ស្រុកព្រៃកប្បាស ខេត្តតាកែវ រួមមាន លោក លោកស្រី ជាមេឃុំ ជំទប់ទី១ សមាជិកក្រុមប្រឹក្សាឃុំ មេភូមិ អនុប្រធានភូមិ សមាជិកភូមិ នៃភូមិសៃវ៉ា ឃុំព្រៃផ្តៅ ស្រុកព្រៃកប្បាស ខេត្តតាកែវ។
ការចុះមកជួបពិភាក្សាជាមួយអាជ្ញាធរមូលដ្ឋានក្នុងបរិយាកាសរីករាយ និងសិទ្ធស្នាលនាឱកាសនោះ គឺដើម្បីឈ្វេងយល់ពីការលំបាក បញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋក្នុងភូមិសៃវ៉ា ដែលជួបការលំបាកក្នុងជីវភាពរស់នៅប្រចាំថ្ងៃ និងការងារត្រៀមលក្ខណៈសម្បត្តិជួយជំរុញឱ្យប្រជាពលរដ្ឋទៅពិនិត្យបញ្ជីឈ្មោះបោះឆ្នោត និងចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៦ ដែល គ.ជ.ប នឹងចាប់ផ្ដើមពីថ្ងៃទី៧ ខែតុលា ដល់ថ្ងៃ៣០ ខែវិច្ឆិកា ឆ្នាំ២០២៦ខាងមុខនេះ។

ប្រភព៖ ការិយាល័យអមក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ