








ឯកឧត្តមណ្ឌិត ឈីវ យីស៊ាង ប្រធាន និងសមាជិកគណៈកម្មការទី៥ បានជួបប្រជុំជាមួយគណៈកម្មការទី៦ ដើម្បីពិនិត្យ និងពិភាក្សារួមគ្នា លើសេចក្តីព្រាងច្បាប់ចំនួន២ ដែលគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានប្រគល់ជូន ដើម្បីត្រៀមកិច្ចប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល និង ធ្វើសេចក្តីរាយការណ៍ជូនគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា និងកិច្ចប្រជុំវិសមញ្ញ លើសេចក្តីព្រាងច្បាប់ដូចខាងក្រោម៖
១-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារសេប៊ូធ្វើវិសោធនកម្មធម្មនុញ្ញនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍(អាស៊ាន)
២-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងរវាងព្រះរាជាណាចក្រកម្ពុជា និងសហព័ន្ធរុស្ស៊ី ស្តីពីការការពារពលរដ្ឋទៅវិញទៅមកក្នុងវិស័យយុត្តិធម៌ព្រហ្មទណ្ឌអន្តរជាតិ
កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅព្រឹកថ្ងៃសុក្រ ១៤កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ នៅបន្ទប់ប្រជុំគណៈកម្មការទី៥ នៃព្រឹទ្ធសភា
ប្រភព៖ ការិយាល័យជំនួយការគណៈកម្មការទី៥ព្រឹទ្ធសភា
រូបភាព៖ នាយកដ្ឋានព័ត៌មាន