លោកជំទាវ មុំ សណ្តាប់ អញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ  នៅក្នុងមូលដ្ឋានភូមិ៤ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការ​មន រាជធានីភ្នំពេញ
 
ចែករំលែក ៖

នាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង១៤:១៥នាទី លោកជំទាវ មុំ សណ្តាប់ សមាជិកាគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃព្រឹទ្ធសភា និងជាសមាជិកាក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ បានអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ (ជាមេគ្រួសារ) នៅក្នុងមូលដ្ឋានភូមិ៤ សរុបចំនួន ១០គ្រួសារ ស្មើនឹងសមាជិក ៥៧នាក់ ស្ថិតនៅក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការ​មន រាជធានីភ្នំពេញ។
ក្នុងឱកាសនោះផងដែរ លោកជំទាវបានផ្តល់មតិសំណេះសំណាលជាមួយប្រជាពលរដ្ឋចូលរួមដូចជា៖
-ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋប្រុងប្រយ័ត្នឱ្យបានខ្ពស់ និងតាមដានព័ត៌មានឱ្យបានប្រុងប្រយ័ត្ន អំពីជនឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online scam ។
-ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋដែលមានអត្តសញ្ញាណប័ណ្ណជិតហួសសុពលភាព(សល់ត្រឹម១៨០ថ្ងៃ) ឬបាត់ ឬខូច ឬទើបគ្រប់អាយុធ្វើអត្តសញ្ញាណប័ណ្ណ ឱ្យអញ្ជើញមកកាន់ប៉ុស្តិ៍នគរបាល ដើម្បីបន្តសុពលភាព ឬធ្វើថ្មី។
-ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋដែលពុំទាន់បានធ្វើសំបុត្រអាពាហ៍ពិពាហ៍ឱ្យមកបំពេញបែបបទធ្វើ ដើម្បីងាយស្រួលក្នុងតម្រូវការផ្សេងៗដែលពាក់ព័ន្ធ។
-ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋដែលជាអ្នកប្រកបមុខរបរ លក់ដូរ ឬកំពុងបម្រើការងារ ពុំទាន់មានប័ណ្ណ ប.ស.ស (បេឡាជាតិសន្តិសុខសង្គម) សម្រាប់ថែទាំសុខភាពអាចទៅបំពេញបែបបទស្នើសុំធ្វើបាននៅគ្រប់ទីកន្លែង ប.ស.ស ឬទំនាក់ទំនងតាមរយៈលេខ ១២៨៦ ដើម្បីសាកសួរព័ត៌មានបន្ថែម។
-ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋដែលមានកូនចង់បន្តការសិក្សាថ្នាក់បរិញ្ញាបត្រ ឬបរិញ្ញបត្ររង អាចចុះឈ្មោះសិក្សារៀនបានតាមរយៈអាហាររូបករណ៍របស់វិទ្យាស្ថានបញ្ញាឌីជីថលកម្ពុជា រៀនឥតគិតថ្លៃ។
-សូមឱ្យសមាជិក សមាជិកាទាំងអស់មេត្តាថែរក្សាសុខភាព ដើម្បីត្រៀមលក្ខណៈ និងត្រៀមអត្តសញ្ញាណប័ណ្ណគ្រប់គ្នា ក្នុងការចូលរួមបោះឆ្នោតនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៧ ខាងមុខនេះ។
ក្រោយពីបានសំណេះសំណាលរួចមក លោកជំទាវក៏បានឧបត្ថម្ភថវិកាចំនួន៥០ម៉ឺនរៀល ជូនដល់សមាជិកដែលបានចូលរួមផងដែរ។

ប្រភព៖ ការិយាល័យ​ជំនួយការ​គណៈកម្មការ​ទី៦ព្រឹទ្ធសភា​
សម្រួលខ្លឹមសារ៖ នាយកដ្ឋាន​ព័ត៌មាន​


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ