ឯកឧត្តម លី សារី អញ្ជើញជាកិត្តិយសក្នុងពិធីប្រគល់អំណោយជូនប្រជាពលរដ្ឋមានជីវភាពលំបាកចំនួន២គ្រួសារ នៅស្រុកទឹកឈូ និងក្រុងកំពត ខេត្តកំពត
 
ចែករំលែក ៖

នារសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម លី សារី សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានអញ្ជើញជាកិត្តិយសក្នុងពិធីប្រគល់អំណោយជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន២គ្រួសារ ដែលស្ថិតនៅភូមិបឹងតារោង ឃុំព្រៃឃ្មុំ ស្រុកទឹកឈូ និងភូមិស្វាយធំ សង្កាត់ក្រាំងអំពិល ក្រុងកំពត ខេត្តកំពត។ អំណោយទាំងនេះជាអំណោយរបស់លោកប្រធានក្លឹបបាលទាត់ SK ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកស្រី អនុភូមិ លោកមេភូមិ ព្រមទាំងសមាជិកក្លឹបបាលទាត់ SK។ សម្ភារៈ និងថវិកាដែលផ្តល់ជូនក្នុង១គ្រួសារៗ រួមមាន៖ អង្ករចំនួន៥០គីឡូក្រាម មីខ្លាឃ្មុំចំនួន១កេស ទឹកត្រីចំនួន១យួរ ត្រីខចំនួន១យួរ ប៊ីចេងចំនួន១កញ្ចប់ និងថវិកាចំនួន២០ម៉ឺនរៀល។

ប្រភព៖ ការិយាល័យអមក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥
សម្រួលខ្លឹមសារ៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ