khmer eng
  • ឯកឧត្ដម មួង ប៉យ​ បាន​នាំ​យក​នូវ​ទេយ្យទាន ទេយ្យវត្ថុ ប្រគេន​ជូន​ព្រះ​សង្ឃ​គង់​ចាំ​ព្រះវស្សានៅវត្ដសិលាគង្គា ហៅវត្ដអណ្ដូងមាស និងវត្ដឧត្ដមគិរីរតនារ៉ាម ហៅវត្ដញ៉ាង ស្ថិតនៅក្នុងស្រុកអណ្ដូងមាស ខេត្ដរតនគិរី
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី៣០ ខែកក្ដដា ឆ្នាំ២០២១ ឯកឧត្ដម មួង ប៉យ អនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ និងជាសមាជិកគណកម្មការទី៤ បាននាំយកនូវទេយ្យទាន ទេយ្យវត្ថុ ប្រគេនជូនព្រះសង្សគង់ចាំព្រះវស្សានៅវត្ដសិលាគង្គា ហៅវត្ដអណ្ដូងមាស និងវត្ដឧត្ដមគិរីរតនារ៉ាម ហៅវត្ដញ៉ាង ស្ថិតនៅក្នុងស្រុកអណ្ដូងមាស ខេត្ដរតនគិរី ដោយក្នុងមួយវត្ដៗទទួលបាន ទៀនព្រះវស្សាមួយគូរ អង្ករ៥០គីឡូក្រាម មីមួយកេះធំ ត្រីខមួយយួរ ទឹកត្រីមួយយួរ ទឹកស៊ីអ៊ីវមួយយួរ និងបច្ច័យចំនួន៥០០,០០០រៀល៕
    ដោយអមដំណើរ លោកជំទាវ ចក់ មើល សមាជិកក្រុមប្រឹក្សាខេត្ដ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តមបណ្ឌិត ឈីវ យីស៊ាង អនុញ្ញាតឱ្យលោកជំទាវ YMilena Caridad Zaldivar Piedra ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
    thumbnail
     
    ឯកឧត្តម ឆាយ វណ្ណា អញ្ជើញ​ជាអធិបតីក្នុងពិធីចែកកញ្ចប់អាហាររ៉ម៉ាឌន ជូនដល់បុគ្គលិក លោកគ្រូ អ្នកគ្រូ នៃសាលាឥស្លាមព្រែកជ័រ
    thumbnail
     
    លោកជំទាវ ម៉ាណ ណាវី អញ្ជើញចូលរួមក្នុងពិធីចែកកញ្ចប់អាហារស្រាយបួសខែរ៉ាម៉ាឌន ជូនដល់បងប្អូនសាសនិកអ៉ិស្លាមចំនួន៥០០គ្រួសារ នៅខេត្តព្រៃវែង
    thumbnail
     
    លោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៨ព្រឹទ្ធសភា
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ អនុរដ្ឋមន្ត្រីការពារប្រទេសឡាវចូលជួបសម្តែងការគួរសម