khmer eng
  • ឯកឧត្តម អន ស៊ុំ និងឯកឧត្តម ឈើយ ចាន់ណា បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីផ្សព្វផ្សាយ ការងារសំខាន់ៗឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ក្រោមអធិបតីភាព ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃអាទិត្យ ទី២៩ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម អន ស៊ុំ លេខាធិការគណៈកម្មការទី៤ និងឯកឧត្តម ឈើយ ចាន់ណា លេខាធិការគណ:កម្មការទី៧ និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីផ្សព្វផ្សាយ ការងារសំខាន់ៗឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ក្រោមអធិបតីភាព ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមប្រធាន និងសមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ ក្រុមការងារខេត្ត លោកអភិបាល អភិបាលរងស្រុក ក្រុមប្រឹក្សាក្រុង សង្កាត់ សរុបចំនួន៥៨នាក់។ ក្នុងឱកាសនោះឯកឧត្តម បានមានប្រសាសន៍ផ្តាំផ្ញើដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់បន្តយកចិត្តទុកដាក់ឱ្យបានម៉ឺងម៉ាត់ការឆ្លងដែនដោយខុសច្បាប់ ដើម្បីបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ ពិសេសជម្រុញការចាក់វ៉ាក់សាំងដល់មនុស្សចាស់ និងកុមារមានអាយុពី ១២ឆ្នាំឡើងទៅ និងបន្តផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរ ដើម្បីទាក់ទាញប្រជាពលរដ្ឋឱ្យមានទំនុកចិត្តលើការដឹកនាំរបស់អាជ្ញាធរ។ បន្តរួមគ្នាអនុវត្តជាប្រចាំនូវវិធានការ ៣ការពារ និង៣កុំ តាមការណែនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី និងក្រសួងសុខាភិបាល។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ ចុះពិនិត្យមើលការ ផ្តល់សេវាព្យាបាលជំងឺ ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅស្រុកកំពង់ត្រាច ខេត្តកំពត
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ ចុះពិនិត្យមើលស្រះទឹក និងដាំកូនឈើប្រណិត នៅស្រុកដំណាក់ចង្អើរ ខេត្តកែប
    thumbnail
     
    គណៈប្រតិភូក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម សំ សារីន ប្រធានក្រុមប្រឹក្សាខេត្តកែប
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយប្រធានគណបក្ស Komeito និងជាសមាជិកព្រឹទ្ធសភាជប៉ុន
    thumbnail
     
    ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណៈកម្មការផែនការ វិនិយោគ កសិកម្ម ធនធានទឹក ឧតុនិយម អភិវឌ្ឍន៍ជនបទ និងបរិស្ថាននៃព្រឹទ្ធសភា (គណៈកម្មការទី៣) បានអញ្ជេីញចូលរួមជាកិត្តិយសក្នុងពិធីសម្ពោធសមិទ្ធផលការងារសម្រេចបាន ពិធីបញ្ចុះបឋមសិលាជានិមិត្តរូប និងការប្រកាសបង្កេីតវិទ្យាស្ថានកេរតំណែលរបស់ អ.វ.ត.ក ក