ឯកឧត្តម យ៉ង់ សែម ដឹកនាំកិច្ចប្រជុំក្រុមសមាជិកព្រឹទ្ធសភាទទួលបន្ទុកកិច្ចការអន្តរសភានៃភាពជាដៃគូសភាអាស៊ី-អ៊ឺរ៉ុប
 
ចែករំលែក ៖

ឯកឧត្តម យ៉ង់ សែម ដឹកនាំកិច្ចប្រជុំក្រុមសមាជិកព្រឹទ្ធសភាទទួលបន្ទុកកិច្ចការអន្តរសភានៃភាពជាដៃគូសភាអាស៊ី-អ៊ឺរ៉ុប
=======
នាព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ ក្រុមសមាជិកព្រឹទ្ធសភាទទួលបន្ទុកកិច្ចការអន្តរសភានៃភាពជាដៃគូសភាអាស៊ី-អ៊ឺរ៉ុប Asia-Europe Parliamentary Partnership (ASEP) បានប្រជុំក្រោមអធិបតីភាពរបស់ឯកឧត្តម យ៉ង់ សែម ប្រធានក្រុម និងជាប្រធានគណៈកម្មការទី១ព្រឹទ្ធសភា ដើម្បីពិភាក្សាអំពីការត្រៀមដឹកនាំកិច្ចប្រជុំក្រុមពិភាក្សាទី២ លើប្រធានបទ “ការលើកកម្ពស់ការស្តាសេដ្ឋកិច្ចសកលឡើងវិញក្នុងសម័យ និងក្រោយវិបត្តិកូវីដ-១៩ “Promoting Global Economic Recovery in the Era of COVID-19 and Beyond ។
កិច្ចប្រជុំនេះបានលើកឡើងពី៖
១- សេនារីយោនៃកិច្ចប្រជុំ ។
២-សហប្រធាន។
៣-ការរិះរកអ្នកជំនាញ និងអ្នកថ្លែងសុន្ទរកថាគន្លឹះ ។
៤-អ្នករាយការណ៍ Rapporteur ។
៥-ការរៀបចំក្រុមលេខាសម្រាប់កិច្ចប្រជុំក្រុមពិភាក្សាទី២។
៦-ការរៀបចំទីកន្លែងប្រជុំឱ្យបានជុំគ្នា (ប្រធានគណៈប្រតិភូ ប្រធានដឹកនាំកិច្ចប្រជុំពិភាក្សាទី២ អ្នករាយការណ៍ អ្នកជំនាញ)។
៧-ការរត្រៀមធ្វើតេស្ត៍កូវីដ-១៩ មុនកិច្ចប្រជុំ។
កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅសាលប្រជុំគណៈកម្មការទី១ព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ឈិត គឹមយាត សមាជិកអចិន្ត្រៃយ៍ក្រុម និងជាប្រធានស្តីទីគណៈកម្មការទី៥ព្រឹទ្ធសភា ឯកឧត្តមបណ្ឌិត ឆេង គឹមឡុង ទីប្រឹក្សារដ្ឋសភា ឯកឧត្តម គឹម សុចិត្រា លោកស្រី សុខ លក្ខិណា និងលោក កេត ជិន្នរ៉ន។


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ