ឯកឧត្ដម សត ណាឌី បានអញ្ជើញនាំយកអំណោយចែកជូនគ្រួសារខ្វះខាតក្នុងតំបន់បិទខ្ទប់
នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្ដម សត ណាឌី សមាជិកគណៈកម្មការទី៤ និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ អមដំណើរដោយលោកប្រធានភូមិទ្រាំង បានអញ្ជើញនាំយកអំណោយជូនដល់ក្រុមគ្រួសារដែលមានជីវភាពខ្វះខាត នៅក្នុងតំបន់បិទខ្ទប់ (តំបន់ក្រហម) ចំនួន១០គ្រួសារ ស្ថិតនៅក្នុងភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្ដសៀមរាប ។ ក្នុងនោះមួយគ្រួសារទទួលបាន អង្ករ ២០គីឡូក្រាម, មី ១កេស, ត្រីខ ១យួរ, សាច់ក្រក ០.៥គីឡូក្រាម និងថវិកា ៥០,០០០ រៀល ។