khmer eng
  • ឯកឧត្តម ញ៉ែម សាម៉ន លេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ បានជួបសំណេះសំណាល និងសួរសុខទុក្ខជាមួយក្រុមប្រឹក្សាឃុំស្រែឫស្សី និងឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង
     
    ចែករំលែក ៖

    នៅថ្ងៃសុក្រ ១រោច ខែអស្សុជ ឆ្នាំឆ្លូវត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម ញ៉ែម សាម៉ន លេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ បានជួបសំណេះសំណាល និងសួរសុខទុក្ខជាមួយក្រុមប្រឹក្សាឃុំស្រែឫស្សី និងឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ដើម្បីស្វែងយល់ពីការអភិវឌ្ឍនានា បញ្ហាប្រឈម និងការលំបាកផ្សេងៗ ក្នុងឃុំថាឡាបរិវ៉ាត់ ។ ទន្ទឹមនឹងនោះ ឯកឧត្តម បានផ្តល់ជាអនុសាសន៍ល្អៗ ក្នុងការបំពេញតួនាទី ភារកិច្ចរបស់ខ្លួន ដើម្បីផ្តល់សេវាជូនប្រជាពលរដ្ឋឲ្យកាន់តែប្រសើរឡើង នៅក្នុងមូលដ្ឋាន ។ ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្តម ក៏បានផ្តល់នូវថវិកាមួយចំនួនជូនដល់ក្រុមប្រឹក្សាឃុំ និងស្មៀន ដើម្បីជាការលើកទឹកចិត្ត ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តមបណ្ឌិត ឈីវ យីស៊ាង អនុញ្ញាតឱ្យលោកជំទាវ YMilena Caridad Zaldivar Piedra ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
    thumbnail
     
    ឯកឧត្តម ឆាយ វណ្ណា អញ្ជើញ​ជាអធិបតីក្នុងពិធីចែកកញ្ចប់អាហាររ៉ម៉ាឌន ជូនដល់បុគ្គលិក លោកគ្រូ អ្នកគ្រូ នៃសាលាឥស្លាមព្រែកជ័រ
    thumbnail
     
    លោកជំទាវ ម៉ាណ ណាវី អញ្ជើញចូលរួមក្នុងពិធីចែកកញ្ចប់អាហារស្រាយបួសខែរ៉ាម៉ាឌន ជូនដល់បងប្អូនសាសនិកអ៉ិស្លាមចំនួន៥០០គ្រួសារ នៅខេត្តព្រៃវែង
    thumbnail
     
    លោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៨ព្រឹទ្ធសភា
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ អនុរដ្ឋមន្ត្រីការពារប្រទេសឡាវចូលជួបសម្តែងការគួរសម