ឯកឧត្តម យ៉ង់ សែម ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យឯកសារធ្វើកិច្ចសហប្រតិបត្តិការរវាងគណៈកម្មការទី១ព្រឹទ្ធសភា និងគណៈកម្មការទី១រដ្ឋសភា
 
ចែករំលែក ៖

ឯកឧត្តម យ៉ង់ សែម ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យឯកសារធ្វើកិច្ចសហប្រតិបត្តិការរវាងគណៈកម្មការទី១ព្រឹទ្ធសភា និងគណៈកម្មការទី១រដ្ឋសភា
=======
នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ នៅគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេត (គណៈកម្មការទី១) បាបរៀបចំកិច្ចប្រជុំត្រួតពិនិត្យឯកសារធ្វើកិច្ចសហប្រតិបត្តិការរវាងគណៈកម្មការទី១ព្រឹទ្ធសភា និងគណៈកម្មការទី១រដ្ឋសភា ក្រោមអធិបតីភាពឯកឧត្តម យ៉ង់ សែម ប្រធានគណៈកម្មការ ដើម្បីត្រួតពិនិត្យពិភាក្សាលើឯកសារធ្វើកិច្ចសហប្រតិបត្តិការរវាងគណៈកម្មការទី១ព្រឹទ្ធសភា និងគណៈកម្មការទី១រដ្ឋសភា
ដើម្បីត្រៀមចូលរួមកម្មវិធីកិច្ចសហប្រតិបត្តិការគ្នារវាងគណៈកម្មការទី១ព្រឹទ្ធសភា និងគណៈកម្មការទី១រដ្ឋសភា ព្រមទាំងពិនិត្យទៅលើបញ្ហាផ្សេងៗនៃដំណើរការរៀបចំពិធីនោះ ដោយមានការអញ្ជើញចូលរួមពីលោកប្រធាននាយកដ្ឋានភូមិភាគ និងសមូហភាពដែនដី លោកប្រធាននាយកដ្ឋានព័ត៌មាន ព្រមទាំងមន្ត្រីតំណាងនាយកដ្ឋានICT និងមន្ត្រីជំនាញនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា៕


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ