ឯកឧត្តម យ៉ង់ សែម ដឹកនាំកិច្ចប្រជុំត្រៀមសម្រាប់ក្រុមទី២ នៃកិច្ចប្រជុំ ASEP11
 
ចែករំលែក ៖

ឯកឧត្តម យ៉ង់ សែម ដឹកនាំកិច្ចប្រជុំត្រៀមសម្រាប់ក្រុមទី២ នៃកិច្ចប្រជុំ ASPE11
=======
នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ វេលម៉ោង ០៨:៣០ នាទីព្រឹក នៅសាលសិក្ខាសាលាខាងជើង វិមានព្រឹទ្ធសភា ឯកឧត្តម យ៉ង់ សែម ប្រធានគណៈកម្មការទី១ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាទទួលបន្ទុកកិច្ចការអន្តរសភានៃភាពជាដៃគូសភាអាស៊ី-អឺរ៉ុប (ASEP) បានដឹកនាំកិច្ចប្រជុំត្រៀមសម្រាប់ក្រុមទី២ នៃកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុបលើកទី១១ (ASPE11) ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ នាពេលខាងមុខ ដោយមានរបៀបវារៈដូចខាងក្រោម៖
១-ការបង្ហាញវីដេអូខ្លី នៃកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប(ASEP) លើកទី១០
(នីតិវិធីប្រជុំក្នុង Panel Discussion ដែលមាន ឯកឧត្តម ឈិត គឹមយាត ធ្វើជា Rapporteur)។
២-មតិចូលរួមរបស់ ឯកឧត្តម សុក ស៊ីផាន់ណា ជាទីប្រឹក្សាជាន់ខ្ពស់ នៃរាជរដ្ឋាភិបាល
និងជាប្រធានក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថានចក្ខុវិស័យ អាស៊ី (AVI) និងជាអ្នកជំនាញ
(Expert) ក្នុង Panel Discussion 2។
៣-មតិចូលរួមរបស់អង្គប្រជុំ។
៤-បទបង្ហាញរបស់តំណាង PCAsia ពាក់ព័ន្ធនឹងសេដ្ឋកិច្ច និងបញ្ហាផ្សេងៗ។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសមាជិក-សមាជិកាព្រឹទ្ធសភា-រដ្ឋសភា អគ្គលេខាធិការរងព្រឹទ្ធសភា ព្រមទាំងសហការី៕


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ