ឯកឧត្តម យ៉ង់ សែម ដឹកនាំកិច្ចប្រជុំធ្វើបទបង្ហាញដើម្បីត្រៀមជំនួបជាមួយគណៈកម្មការទី១ រដ្ឋសភា
 
ចែករំលែក ៖

នាព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ នៅសាលពិសេស៣ ព្រឹទ្ឌធសភា គណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹត និងអង្ករតនៃព្រឹទ្ធសភា (គណៈកម្មការទី១) ដឹកនាំដោយ ឯកឧត្តម យ៉ង់ សែម ប្រធានគណៈកម្មការ បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំត្រៀមជំនួបរវាងគណៈកម្មការទី១ព្រឹទ្ធសភា ជាមួយគណៈកម្មការទី១រដ្ឋសភា នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១នាពេលខាងមុខ ដោយមានរបៀបវារៈ៖
១-សាកល្បងធ្វើបទបង្ហាញដោយ៖ ទី១-ឯកឧត្តម ខៀវ មុត អនុប្រធានគណៈកម្មការទី១ ព្រឹទ្ធសភា អំពីតួនាទីភារកិច្ច និងសមត្ថកិច្ចរបស់គណៈកម្មការទី១ ព្រឹទ្ធសភា ទី២- ឯកឧត្តម ណាំ ទុំ លេខាធិការគណៈកម្មការទី១ ព្រឹទ្ធសភា អំពីសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ សិទ្ធិ និងករណីយកិច្ច ទី៣-ឯកឧត្តម លឹម លាវ សមាជិកគណៈកម្មការទី១ ព្រឹទ្ធសភា អំពីការងារពាក្យបណ្តឹង និងទស្សនាវីដេអូឃ្លីប ស្តីពីយន្តការទទួលពាក្យបណ្ដឹងរបស់ព្រឹទ្ធសភា ទី៤-លោក កេត ជិន្នរ៉ន ប្រធានលេខាធិការដ្ឋានអមគណៈកម្មការទី១ព្រឹទ្ធសភា អំពីការអនុវត្តមុខងារទាំង ៣ របស់គណៈកម្មការ ទី៥-កញ្ញា អ៊ុក ចិន្តា អនុប្រធានលេខាធិការដ្ឋានអមគណៈកម្មការទី១ ព្រឹទ្ធសភាអំពីសិទ្ធិកុមារ សិទ្ធិជនពិការ និងសិទ្ធិស្ត្រី និងទស្សនាវីដេអូឃ្លីប ការចុះអនុស្សារណៈ នៃការយោគយល់គ្នារវាងគណៈកម្មការទី១ ព្រឹទ្ធសភា ជាមួយក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន។
២-មតិយោបល់របស់សមាជិកអង្គប្រជុំ
៣-បញ្ហាផ្សេងៗ៕
កិច្ចប្រជុំនេះ ប្រព្រឹត្តទៅនៅសាលប្រជុំពិសេស៣ វិមានព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមពីឯកឧត្ដមអនុប្រធាន លេខាធិការ សមាជិកគណៈកម្មការទី១ព្រឹទ្ធសភា លោកអនុប្រធាននាយកដ្ឋានព័ត៌មាន លោកអនុប្រធានការិយាល័យក្រុមភូមិភាគទី៨ ប្រធាននាយកដ្ឋានពិធីការ មន្ត្រីតំណាងនាយកដ្ឋានICT និងមន្ត្រីលេខាធិការដ្ឋានអមគណៈកម្មការទី១ព្រឹទ្ធសភា៕


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ