ឯកឧត្តម យ៉ង់ សែម អញ្ជើញជួបពិភាក្សាការងារជាមួយតំណាងក្រសួងយុត្តិធម៌ និងតំណាងគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា
 
ចែករំលែក ៖

ឯកឧត្តម យ៉ង់ សែម អញ្ជើញជួបពិភាក្សាការងារជាមួយតំណាងក្រសួងយុត្តិធម៌ និងតំណាងគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា
=======
នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង០៩.០០ ព្រឹក ឯកឧត្តម យ៉ង់ សែម ប្រធានដឹកនាំគណៈប្រតិភូដឹកនាំកិច្ចការទូទៅដើម្បីចូលរួមមហាសន្និបាតលើកទី១៤៣ របស់សហភាពអន្តរសភា (IPU) និងកិច្ចប្រជុំពាក់ព័ន្ធ អញ្ជើញជួបពិភាក្សាការងារជាមួយតំណាងក្រសួងយុត្តិធម៌ និងតំណាងគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដឹកនាំដោយឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាអនុប្រធានគណៈកម្មការជាតិសិទ្ធិមនុស្សកម្ពុជា ដើម្បីមកធ្វើការឆ្លើយបំភ្លឺនិងសំណួររបស់គណៈកម្មាធិការសិទ្ធិមនុស្សសមាជិកសភា IPU ព្រោះគេនិងពិនិត្យឡើងវិញនូវករណីអតីតសមាជិកសភានៃអតីតគណបក្សសង្រ្គោះជាតិ៥៧រូប ដើម្បីឱ្យគណៈប្រតិភូ ព្រឹទ្ធសភាត្រៀមចូលរួមមហាសន្និបាតសហភាពអន្តរសភា(IPU)លើកទី១៤៣ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ នៅទីក្រុងម៉ាឌ្រីត(Madrid) ប្រទេសអេស្ប៉ាញ (Spain) នាពេលខាងមុខនេះ។ កិច្ចប្រជុំប្រព្រឹត្តទៅនៅសាលប្រជុំពិសេស២ វិមានព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម អ៊ុ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា ឯកឧត្តម គឹម សុចិត្រា អគ្គនាយករងស្រាវជ្រាវ លោក កុយ ម៉ាឡៃវីរៈ ប្រធាននាយកដ្ឋានទំនាក់ទំនងអន្តរជាតិ និងលោក សេង ធី ប្រធានការិយាល័យពហុភាគី រដ្ឋសភា ។


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ