khmer eng
  • មន្រ្តីរាជការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងអង្គភាពពាក់ព័ន្ធ អញ្ជើញទស្សនកិច្ចនៅព្រឹទ្ធសភា
     
    ចែករំលែក ៖

     

    នារសៀលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២១ សិក្ខាកាមនៃវគ្គបណ្តុះបណ្តាលស្តីពីការកសាងសមត្ថភាពគណ:គ្រប់គ្រងអង្គភាពសាធារណ: សម្រាប់មន្រ្តីរាជការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងអង្គភាពពាក់ព័ន្ធ ចំនួន១១២នាក់ បានអញ្ជើញទស្សនកិច្ចឈ្វេងយល់អំពីស្ថាប័នព្រឹទ្ធសភា នៅវិមានព្រឹទ្ធសភា។

    នៅក្នុងដំណើរទស្សនកិច្ចនេះ ប្រតិភូសិក្ខាកាមបានអញ្ជើញស្តាប់បទបង្ហាញរបស់ឯកឧត្តម ប៊ុន វុទ្ធា អគ្គនាយក នៃអគ្គនាយកដ្ឋានស្រាវជ្រាវច្បាប់ និងសមូហភាពដែនដី ស្តីពីរចនាសម្ព័ន្ធ តួនាទី ភារកិច្ចរបស់ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងអញ្ជើញទស្សនាទីកន្លែងសំខាន់ៗក្នុងបរិវេណវិមានព្រឹទ្ធសភា។

    ក្នុងដំណើរទស្សនកិច្ចមកកាន់ស្ថាប័ននីតិប្បញ្ញត្តិនេះ នាពេលព្រឹកសិក្ខាកាមបានអញ្ជើញទស្សនកិច្ចនៅរដ្ឋសភា និងពេលរសៀលសិក្ខាកាមទស្សនកិច្ចនៅព្រឹទ្ធសភា៕

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងខុទ្ទកាល័យសម្តេចប្រធានព្រឹទ្ធសភា អញ្ជើញជូនពរ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
    thumbnail
     
    សារលិខិតអបអរសាទរ របស់ សមាជិក សមាជិកា គណៈកម្មការទី១ ព្រឹទ្ធសភា សូមគោរពជូន ឯកឧត្តម យស ផានីត្តា​ ក្នុងឱកាសដែល ឯកឧត្តម ត្រូវបានអង្គព្រឹទ្ធសភានៅក្នុងសម័យប្រជុំលើកទី២ នីតិកាលទី៥ បោះឆ្នោតផ្តល់សេចក្តីទុកចិត្តជា ប្រធានគណៈកម្មការទី២ ព្រឹទ្ធសភា
    thumbnail
     
    សារលិខិតអបអរសាទរ របស់ ក្រុមសមាជិកាព្រឹទ្ធសភា សូមគោរពជូន ឯកឧត្តម យស ផានីត្តា​ ក្នុងឱកាសដែល ឯកឧត្តម ត្រូវបានអង្គព្រឹទ្ធសភានៅក្នុងសម័យប្រជុំលើកទី២ នីតិកាលទី៥ បោះឆ្នោតផ្តល់សេចក្តីទុកចិត្តជា ប្រធានគណៈកម្មការទី២ ព្រឹទ្ធសភា
    thumbnail
     
    សារលិខិតអបអរសាទរ របស់ ក្រុមសមាជិកាព្រឹទ្ធសភា សូមគោរពជូន ឯកឧត្តម អ៊ុច បូររិទ្ធ​ ក្នុងឱកាសដែល ឯកឧត្តម ត្រូវបានអង្គព្រឹទ្ធសភានៅក្នុងសម័យប្រជុំលើកទី២ នីតិកាលទី៥ បោះឆ្នោតផ្តល់សេចក្តីទុកចិត្តជាអនុប្រធានទី១ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា
    thumbnail
     
    សារលិខិតអបអរសាទរ របស់ ក្រុមសមាជិកាព្រឹទ្ធសភា សូមគោរពជូន ឯកឧត្តមបណ្ឌិត​ ធន់ វឌ្ឍនា​ ក្នុងឱកាសដែល ឯកឧត្តម ត្រូវបានអង្គព្រឹទ្ធសភានៅក្នុងសម័យប្រជុំលើកទី២ នីតិកាលទី៥ បោះឆ្នោតផ្តល់សេចក្តីទុកចិត្តជាអនុប្រធានទី២ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា