khmer eng
  • គណៈកម្មការទី១ព្រឹទ្ធសភា ជួបអាជ្ញាធរក្រុង ស្រុកក្នុងខេត្តឧត្តរមានជ័យ ដើម្បីដោះស្រាយពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ
     
    ចែករំលែក ៖

    នារសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ នៅសាលប្រជុំសាលាក្រុងសំរោង ខេត្តឧត្តរមានជ័យ គណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេតនៃព្រឹទ្ធសភា (ហៅកាត់គណៈកម្មការទី១) ដឹកនាំដោយឯកឧត្តម យ៉ង់ សែម ប្រធានគណៈកម្មការ បានអញ្ជើញជួបពិភាក្សាការងារជាមួយអភិបាលក្រុងសំរោង អភិបាលស្រុកចុងកាល់ ស្រុកត្រពាំងប្រាសាទ ក្រុមប្រឹក្សាឃុំសង្កាត់ ក្នុងក្រុងសំរោង ឃុំពង្រ ស្រុកចុងកាល់ ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ដើម្បីឈ្វេងយល់ និងស្តាប់ការបំភ្លឺពីការដោះស្រាយពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋចំនួន៦៥៤គ្រួសារ ទាក់ទងនឹងករណីដីធ្លី នៅសង្កាត់សំរោង ក្រុងសំរោង និងឃុំចុងកាល់ ស្រុកចុងកាល់ និងករណីដីធ្លីប្រជាពលរដ្ឋចំនួន ៣គ្រួសារ នៅឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ដោយមានការអញ្ជើញចូលរួមពីតំណាងក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន៕


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា អញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្តេចតេជោ ប្រធានព្រឹទ្ធសភា ជូនវីរកងទ័ពជួរមុខនៅទិសខេត្តព្រះវិហារ ឧត្តរមានជ័យ ថ្មដា(ខេត្តពោធិ៍សាត់) និងទិសយោធភូមិភាគទី៤
    thumbnail
     
    សមាជិកព្រឹទ្ធសភា និង សមាជិករដ្ឋសភា ទទួលបន្ទុក ត្រៀមរៀបចំវេទិកាសមាជិកសភាតំបន់អាស៊ី–ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកលលើកទី៩ (9th APPF-GH)
    thumbnail
     
    អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រជុំពិភាក្សាការងារក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
    thumbnail
     
    គណៈកម្មការទី៧ព្រឹទ្ធសភា អញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តមនាយកប្រតិបត្តិអន្តរជាតិ នៃមូលនិធិមហាឫស្សីដើម្បីសន្តិភាពពិភពលោក