លោកជំទាវ ទី បូរ៉ាស៊ី អនុញ្ញាតឱ្យក្រុមប្រឹក្សាភិបាលសាលាអន្តរជាតិប៉ារ៉ាហ្គោន ចូលជួបសម្តែងការគួសម
នាថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ៩:០០នាទីព្រឹក លោកជំទាវ ទី បូរ៉ាស៊ី ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃព្រឹទ្ធសភា (គណៈកម្មការទី៥) បានអនុញ្ញាតឱ្យប្រតិភូក្រុមប្រឹក្សាភិបាលសាលាអន្តរជាតិប៉ារ៉ាហ្គោន (PARAGON International School) ដឹកនាំដោយ លោក Damir Musaev នាយកប្រតិបត្តិនៃក្រុមហ៊ុនអប់រំប៉ារ៉ាហ្គោន(PARAGON) ចូលជួបសម្តែងការគួសម ព្រមទាំងជូនពរក្នុងឱកាសឆ្នាំថ្មី ឆ្នាំសកល២០២២ នៅសាលប្រជុំគណៈកម្មការទី៥ព្រឹទ្ធសភា។