លោកជំទាវ មាន សំអាន បានញ្ជេីញ ចូលរួមជាអធិបតីក្នុងពិធី បិទ វគ្គ បំប៉ន ពង្រឹង សមត្ថភាព ដល់ ស្រ្តី ថ្នាក់ ដឹកនាំ ស្រុក ឃុំ របស់ សមាគម នារី កម្ពុជា ដេីម្បី សន្តិភាព និង អភិវឌ្ឍន៍ ដែលអញ្ជើញមកពីក្រុងកំពង់ចាម ស្រុកកំពង់សៀម និងស្រុកកោះសុទិន
 
ចែករំលែក ៖

នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ ២០២២ លោកជំទាវ មាន សំអាន ប្រធាន គណៈកម្មការទី៨ ព្រឹទ្ធសភា និងជាអនុប្រធានសមាគមនារីកម្ពុុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានញ្ជេីញ ចូលរួមជាអធិបតីក្នុងពិធី បិទ វគ្គ បំប៉ន ពង្រឹង សមត្ថភាព ដល់ ស្រ្តី ថ្នាក់ ដឹកនាំ ស្រុក ឃុំ របស់ សមាគម នារី កម្ពុជា ដេីម្បី សន្តិភាព និង អភិវឌ្ឍន៍ ដែលអញ្ជើញមកពីក្រុងកំពង់ចាម ស្រុកកំពង់សៀម និងស្រុកកោះសុទិន នៅសាលាក្រុងកំពង់ចាម ខេត្តកំពង់ចាម ។

វគ្គបណ្តុះបណ្តាលនេះ ក៏មានការធ្វើបទបង្ហាញពីវាគ្មិនសំខាន់ៗមួយចំនួន រួមមាន ៖ ១-លោកជំទាវ ស៊ី វណ្ណថា សមាជិកាព្រឹទ្ធសភា និងជាអនុប្រធានកិត្តិយសសាខាសមាគមខេត្ត ២-លោកជំទាវ ខុង ស៊ុនអេង សមាជិការដ្ឋសភា និងជាអនុប្រធានកិត្តិយសសាខាសមាគមខេត្ត និង៣-លោកជំទាវ ប៉ាង ដានី អភិបាលរងនៃគណៈអភិបាលខេត្ត និងជាប្រធានប្រតិបត្តិសាខាសមាគមខេត្ត ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត លោកស្រីអនុប្រធានសាខាសមាគមនារីខេត្ត និងសមាជិកាអនុសាខាក្រុងកំពង់ចាម ស្រុក កំពង់សៀម និងស្រុកកោះសុទិន សរុបចំនួន ៦៧រូប។


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ