លោកជំទាវ ទី បូរ៉ាស៊ី ដឹកនាំកិច្ចប្រជុំគណៈកម្មការទី៥ព្រឹទ្ធសភា
នាព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង៩:៣០នាទី គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃព្រឹទ្ធសភា(គណៈកម្មការទី៥) បានរៀបចំកិច្ចប្រជុំក្រោមអធិបតីភាពលោកជំទាវ ទី បូរ៉ាស៊ី ប្រធានគណៈកម្មការ ដើម្បីពិនិត្យ ពិភាក្សាលើ៖
១-បូកសរុបលទ្ធផលនៃកិច្ចប្រជុំជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងអគ្គនាយដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ ។
២-របាយការណ៍អំពីគម្រោងនៃការចុះបេសកកម្មទៅខេត្តកោះកុង ខេត្តព្រះសីហនុ និងខេត្តកំពត នាពេលខាងមុខ ។
៣-បិទបញ្ជីចំណូល-ចំណាយថវិកាប្រចាំខែកុម្ភៈ ឆ្នាំ២០២២ ។
៤-បញ្ហាផ្សេងៗ ៕