ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានអញ្ជើញចូលរួមពិធីបុណ្យពុទ្ធាភិសេក សាមញ្ញាតិភិសេក ឆ្លងព្រះចេតិយ និង អភិសេករូបបដិមា ឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធលោកជំទាវ អ៊ូច សំអាត ភរិយាឯកឧត្តម ស្រី បេន សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥
 
ចែករំលែក ៖

នារសៀល ថ្ងៃព្រហស្បតិ៍ ទី០៣ ខែមីនា ឆ្នាំ២០២២
ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ ដឹកនាំដោយឯកឧត្តម ខៀវ មុត ប្រធានក្រុម និងមានការចូលរួមពីឯកឧត្តម គិន ណែត អនុប្រធានក្រុម ឯកឧត្តម ទេព យុទ្ធី លេខាធិការក្រុម បានអញ្ជើញចូលរួមពិធីបុណ្យពុទ្ធាភិសេក សាមញ្ញាតិភិសេក ឆ្លងព្រះចេតិយ និង អភិសេករូបបដិមា ឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធលោកជំទាវ អ៊ូច សំអាត ភរិយាឯកឧត្តម ស្រី បេន សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ និង ឧទ្ទិសកុសលជូនដល់ជីដូន ជីតាញាតិកាទាំងប្រាំពីរសណ្ដានដែលបានចែកឋានទៅកាន់លោកខាងមុខហើយនោះ ។
ពិធីបុណ្យនេះប្រព្រឹត្តទៅនៅភូមិល្វេ ឃុំប្រាំបីមុំ ស្រុកទ្រាំង ខេត្តតាកែវ ។


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតថ្វាយព្រះពរ​របស់ឯកឧត្តម ម៉ម ប៊ុន​នាង ប្រធានគណៈកម្មការ​ទី១០ព្រឹទ្ធសភា ថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្រោយពីទទួលបានព័ត៌មានថា ព្រះរោគមហារីក ក្រពេញប្រូស្តាតរបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត តម្រូវឱ្យព្រះអង្គ ទទួលការព្យាបាលដោយការវះកាត់តាមវេជ្ជបញ្ជា នៅក្នុងមន្ទីរពេទ្យនារដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន និងបន្តគង់ប្រថាប់នៅទីនោះមួយរយៈពេល ដើម្បីតាមដាន ត្រួតពិនិត្យ និងព្យាបាលព្រះរោគ ចាប់ពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦ តទៅ