ឯកឧត្តម ប៊ុន វុទ្ធា ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាស និងលើកទិសដៅការងារបន្ត ឆ្នាំ២០២២
នារសៀលថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២២ អគ្គនាយកដ្ឋានសេវាច្បាប់ និងសមូហភាពដែនដី នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាស និងលើកទិសដៅការងារបន្ត ឆ្នាំ២០២២ ក្រោមអធិបតីឯកឧត្តម ប៊ុន វុទ្ធា អគ្គនាយក នៃអគ្គនាយកដ្ឋានសេវាច្បាប់ និងសមូហភាពដែនដី ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំអង្គភាពចំណុះ នៃអគ្គនាយកដ្ឋានសេវាច្បាប់ និងសមូហភាពដែនដី ចាប់ពីប្រធានការិយាល័យឡើង នៅសាលសិក្ខាសាលាខាងជើង វិមានព្រឹទ្ធសភា។
ប្រភព៖ នាយកដ្ឋានព័ត៌មាន