នាព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង៩:៣០នាទី នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ លោកជំទាវ អ៊ុំ សូម៉ានីន សមាជិកាក្រុមអន្តរសភាមិត្តភាពកម្ពុជា-បារាំង និងជាសមាជិកាព្រឹទ្ធសភា បានអញ្ជើញទទួលបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូក្រុមមិត្តអន្តរសភាបារាំង-កម្ពុជា ដឹកនាំដោយឯកឧត្តម Vincent Eblé សមាជិកព្រឹទ្ធសភាបារាំង និងជាប្រធានក្រុមអន្តរសភាមិត្តភាពបារាំង-កម្ពុជា ក្នុងឱកាសដែលឯកឧត្តមដឹកនាំគណៈប្រភូមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២៕ ប្រភព៖នាយកដ្ឋានព័ត៌មាន