នាព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម ហែម ខន អនុប្រធានគណៈកម្មការទី១០ ព្រឹទ្ធសភា និងជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភាភូមិភាគ៧ អមដំណើរដោយលោក ចែម ភឺនរីមវុឌ្ឍី អភិបាលនៃគណៈអភិបាលស្រុកគងពិសី បានអញ្ជើញចុះជួបសួរសុខទុក្ខលោក ម៉ែន នឿន អតីតប្រធានក្រុមប្រឹក្សាស្រុកគងពិសី ដែលកំពុងសំរាកព្យាបាលជំងឺនៅគេហដ្ឋាន ស្ថិតនៅភូមិឃ្លៃចាស់ ឃុំពោធិ៍ចំរើន ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។
ក្នុងឱកាសនោះ ឯកឧត្តម បានឧបត្ថម្ភសម្ភារៈមួយចំនួនរួមមាន៖ ទឹកសុទ្ធ ០២កេស, មីចំនួន ០៤កេស, ត្រីខ ០២យួរ, ទឹកផ្លែឈើ ០១ដប, ទឹកដោះគោឆៅ ០២យួរ, នំប៉័ង ១០ដើម និងថវិកាចំនួន ១,០០០,០០០រៀល។