ក្រុមមិត្តភាពព្រឹទ្ធសភាកម្ពុជា- បារាំង ទទួលស្វាគមន៍ និងរៀបចំពិសារអាហារសាមគ្គី ជូនដល់គណៈប្រតិភូក្រុមមិត្តភាពព្រឹទ្ធសភាបារាំង-កម្ពុជា
 
ចែករំលែក ៖

ក្រុមមិត្តភាពព្រឹទ្ធសភាកម្ពុជា-បារាំង ដឹកនាំដោយឯកឧត្តម ម៉ុម ជឹមហ៊ុយ ប្រធានក្រុម និងជាប្រធានគណៈកម្មការទី៧ព្រឹទ្ធសភា នារាត្រីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ បានអញ្ជើញទទួលស្វាគមន៍យ៉ាងកក់ក្តៅ ព្រមទាំងរៀបចំពិធីពិសារអាហារសាមគ្គីជូនដល់គណៈប្រតិភូក្រុមមិត្តភាពព្រឹទ្ធសភាបារាំង-កម្ពុជា ដែលដឹកនាំដោយឯកឧត្តម វ៉ាំងសង់ អេប្លេ (Vincent Eble) សមាជិកព្រឹទ្ធសភាបារាំង និងជាប្រធានក្រុម  ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា នៅភោជនីយដ្ឋាន POPAZ ដែលស្ថិតក្នុងសង្កាត់ទន្លេបាសាក់ខណ្ឌចំការមន  ក្នុងឱកាសដែលឯកឧត្តម វ៉ាំងសង់ អេប្លេ (Vincent Eble) ដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា៕

ប្រភព៖នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតថ្វាយព្រះពរ​របស់ឯកឧត្តម ម៉ម ប៊ុន​នាង ប្រធានគណៈកម្មការ​ទី១០ព្រឹទ្ធសភា ថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្រោយពីទទួលបានព័ត៌មានថា ព្រះរោគមហារីក ក្រពេញប្រូស្តាតរបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត តម្រូវឱ្យព្រះអង្គ ទទួលការព្យាបាលដោយការវះកាត់តាមវេជ្ជបញ្ជា នៅក្នុងមន្ទីរពេទ្យនារដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន និងបន្តគង់ប្រថាប់នៅទីនោះមួយរយៈពេល ដើម្បីតាមដាន ត្រួតពិនិត្យ និងព្យាបាលព្រះរោគ ចាប់ពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦ តទៅ