ឯកឧត្តម គង់ សារាជ ដឹកនាំកិច្ចប្រជុំអន្តរគណៈកម្មការព្រឹទ្ធសភាជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់
នារសៀលថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២ នៅសាលប្រជុំពិសេសវិមានព្រឹទ្ធសភា ឯកឧត្តម គង់ សារាជ ប្រធានគណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (គណៈកម្មការទី៩ព្រឹទ្ធសភា) បានអញ្ជើញដឹកនាំកិច្ចប្រជុំអន្តរគណៈកម្មការនានារបស់ព្រឹទ្ធសភា ជាមួយនឹងតំណាងរាជរដ្ឋាភិបាល ដែលដឹកនាំដោយឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជាចូលជាភាគីនៃអនុសញ្ញស្តីពីជំនួយក្នុងករណីមានគ្រោះមហន្តរាយនុយក្លេអ៊ែរ ឫគ្រោះអាសន្នវិទ្យុសកម្ម។
ប្រភព៖នាយកដ្ឋានព័ត៌មាន