នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង ៨:៣០ ព្រឹក លោកជំទាវ ឃួន ឃុនឌី សមាជិកាគណៈ កម្មការទី៥ ព្រឹទ្ធសភា បានអញ្ជើញចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ នៃគណៈកម្មាធិការស្ត្រីវ៉ាយប៉ា (WAIPA) ដើម្បីពិនិត្យ និងតាមដានពីវឌ្ឍនភាពការងាររបស់កិច្ចប្រជុំពិគ្រោះយោបល់ នៃគណៈកម្មាធិការ ស្ត្រីវ៉ាយប៉ា និងពិភាក្សាបញ្ហាផ្សេងៗ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី ប្រធានគណៈកម្មាធិការស្ត្រីវ៉ាយប៉ា និងជាអនុប្រធានទី២ រដ្ឋសភា នៅខុទ្ទកាល័យលោកជំទាវអនុប្រធានទី២។