ឯកឧត្តម ហែម ខន បានអញ្ជើញចូលរួមក្នុងពិធីបូជាសពលោកស្រី ទឹម អ៉ីន ជំនួយការផ្ទាល់សម្តេចវិបុលសេនាភក្តី សាយ ឈុំ
នៅយប់ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង៨:០០យប់ ឯកឧត្តម ហែម ខន អនុប្រធានគណៈកម្មការទី១០ ព្រឹទ្ធសភា និងជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ បានអញ្ជើញចូលរួមក្នុងពិធីបូជាសពលោកស្រី ទឹម អ៉ីន ជំនួយការផ្ទាល់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ដែលប្រារព្ធរៀបចំធ្វើនៅគេហដ្ឋានស្ថិតក្នុងភូមិស្វាយក្រវ៉ាន់ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ ក្នុងឱកាសនោះដែរឯកឧត្តមបានចូលបច្ច័យបុណ្យចំនួន ៥០០ ០០០រៀល។