khmer eng
  • ឯកឧត្តម ម៉ាន់ ឈឿន បានអញ្ជើញចូលរួមក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ នៅមហោស្រពចេនឡា
     
    ចែករំលែក ៖

    ថ្ងៃអង្គារ ទី២៥ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង៨:០០នាទី ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ បានអញ្ជើញចូលរួមក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ នៅមហោស្រពចេនឡា ដោយមានការចូលរួមពីសមាជិក សមាជិកាក្រុមប្រឹក្សារាជធានី ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញរាជធានីភ្នំពេញ ក្រុមប្រឹក្សាសង្កាត់ទាំង១០ អង្គការ សង្គមស៊ីវិល វិស័យឯកជន សាសនិក និងបងប្អូនប្រជាពលរដ្ឋសរុប៥១៨នាក់ ។ក្រោយពីបានស្តាប់របាយការណ៍ ស្តីពីវឌ្ឍនភាពការងារវិនិយោគ៣ឆ្នាំរំកិលរាជធានីនិងសកម្មភាពជាអាទិភាពរបស់ក្រុមមប្រឹក្សារាជធានីភ្នំពេញ និងទទួលបានសំណូមពរបស់បងប្អូនប្រជាពលរដ្ឋ ពាក់ព័ន្ធ សេវាតម្រូវការ និងសេវាសំណូមពរ រួចមក ឯឧ មានចាន់យ៉ាដា
    អភិបាលរង នៃគណអភិបាលរាជធានីបានសម្តែងការកោតសរសើរ ពេញចិត្តលើការខិតខំសហការបំពេញភារកិច្ចរបស់មន្រ្តីជំនាញគ្រប់ថានានុក្រមនិងបានលើកឡើងនូវទិសដៅការងារក្នុងលំដាប់អាទិភាពចំពោះមុខរបស់គណបញ្ជាការឯកភាពរាជធានីភ្នំពេញ គឺ
    ១-ការពារសន្តិសុខសុវត្ថិភាពសាធារណៈបម្រើឲ្យកិច្ចប្រជុំកំពូលASEANលើកទី២
    និងប្រជុំAIPA ដែលកម្ពុជា ជាម្ចាស់ផ្ទះ
    ២-បន្តបង្ក្រាបទីតាំងល្បែងស៊ីសង និងកុងស៊ីបញ្ជាំខុសច្បាប់ គឺមិនត្រូវបន្ធូរដៃឡើយ
    ៣-បន្តណែនាំឲ្យសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់បង្កលក្ខណៈគ្រប់យ៉ាង
    ជូនអ្នកដែលដល់អាយុត្រូវចុះឈ្មោះបោះឆ្នោតឲ្យបានស្របតាមការណែនាំរបស់ គ.ជ.ប ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សម្ដេចតេជោប្រធានព្រឹទ្ធសភា អនុញ្ញាតឱ្យថ្នាក់ដឹកនាំក្រុមហ៊ុនតូយូតា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
    thumbnail
     
    លោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំគណៈកម្មការទី៨ព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម ឡាយ សំកុល ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមេសា និងកំណត់ទិសដៅការងារខែឧសភា ឆ្នាំ២០២៤
    thumbnail
     
    ឯកឧត្តម ឈើយ ចាន់ណា ជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ បានអញ្ចើញចុះជួបសំណេះសំណាលជាមួយអង្គក្រុមប្រឹក្សាឃុំតាបែន និងឃុំស្លក្រាម ស្ថិតនៅភូមិស្លក្រាម ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ
    thumbnail
     
    ឯកឧត្តម ប្រាក់ សុខុន ទទួលជួបពិភាក្សាជាមួយលោកជំទាវឯកអគ្គរដ្ឋទូតតួកគីប្រចាំកម្ពុជា