ឯកឧត្តម កែវ ចាន់ណា ដឹកនាំកិច្ចប្រជុំពិនិត្យអំពីការៀបចំ Mobile App របស់ព្រឹទ្ធសភា
នារសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម កែវ ចាន់ណា អគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មាន និងទំនាក់ទំនងសាធារណៈនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យអំពីការរៀបចំ mobile app របស់ព្រឹទ្ធសភា នៅសាលប្រជុំពិសេសជាន់ក្រោម វិមានព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំអគ្គនាយកដ្ឋានព័ត៌មាន និងទំនាក់ទំនងសាធារណៈ តំណាងមជ្ឈមណ្ឌលសភាអាស៊ី (PCA) និងតំណាងក្រុមហ៊ុន CODE‘s DONE។
ប្រភព៖ នាយកដ្ឋានព័ត៌មាន