khmer eng
  • អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានបើកវគ្គបណ្តុះបណ្តាលស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ សម្រាប់ថ្នាក់ដឹកនាំអង្គភាពចាប់ពីប្រធាននាយកដ្ឋាន
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា (អ.ពស) បើកវគ្គបណ្តុះបណ្តាលស្តីពី ការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ សម្រាប់ថ្នាក់ដឹកនាំអង្គភាពចាប់ពីប្រធាននាយកដ្ឋានឡើងចំនួន៤៤នាក់ នៅសាលសិក្ខាសាលាខាងជើង វិមានព្រឹទ្ធសភា។ វគ្គបណ្តុះបណ្តាលនេះប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម អ៊ុ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា ដែលត្រូវសិក្សារៀងរាល់ព្រឹក ពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២។

    វគ្គបណ្តុះបណ្តាលស្តីពី ការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ ផ្តោតលើប្រធានបទសំខាន់ៗចំនួន០៣ ផ្នែកធំៗរួមមាន៖
    I.ផ្នែកទី១៖ អ្នកគ្រប់គ្រង និងការគ្រប់គ្រង
    ចំណុចផ្ដើម៖ ហេតុអ្វីបានជាយើងសិក្សាអំពីការគ្រប់គ្រង?
    ១-តើនរណាខ្លះជាអ្នកគ្រប់គ្រង?
    ២-តើការគ្រប់គ្រងជាអ្វី?អ្នកគ្រប់គ្រងធ្វើអ្វីខ្លះ?
    ៣-មុខងារនៃការគ្រប់គ្រង
    ៤-តួនាទីនៃការគ្រប់គ្រង
    ៥-តើអ្នកគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព អាចជាអ្នកគ្រប់គ្រងប្រកបដោយជោគជ័យដែរឬទេ?
    ៦-តើការងាររបស់អ្នកគ្រប់គ្រងមានលក្ខណៈសកលដែរឬទេ?
    ៧-ជំនាញគ្រប់គ្រងសំខាន់ៗទាក់ទងនឹងសមត្ថភាពគ្រប់គ្រង
    ៨-គុណតម្លៃដែលទីផ្សារផ្តល់ចំពោះអ្នកគ្រប់គ្រង
    II.ផ្នែកទី២៖ អ្នកដឹកនាំ និងភាពជាអ្នកដឹកនាំ
    ចំណុចផ្ដើម
    -ហេតុអ្វីបានជាយើងសិក្សាអំពីភាពជាអ្នកដឹកនាំ?
    -តើអ្នកគ្រប់គ្រង និងអ្នកដឹកនាំខុសគ្នាយ៉ាងដូចម្តេច?
    ១-ទ្រឹស្តីអំពីបុគ្គលិកលក្ខណៈ៖ បុគ្គលិកលក្ខណៈ៦យ៉ាង
    ដែលធ្វើឱ្យអ្នកដឹកនាំខុសពីអ្នកពុំមែនជាអ្នកដឹកនាំ
    ២-ទ្រឹស្តីអំពីឥរិយាបថ
    ៣-ទ្រឹស្តីអំពីស្ថានការណ៍
    ៤-ទ្រឹស្ដីអំពីមាគ៌ាដើម្បីសម្រេចគោលដៅ
    ៥-គម្រូអំពីការចូលរួមរបស់អ្នកដឹកនាំ
    ៦-តើពេលខ្លះពុំចាំបាច់មានអ្នកដឹកនាំបានដែរឬទេ?
    ៧.១-ទ្រឹស្តីអំពីការផ្សារភ្ជាប់ការដឹកនាំទៅនឹងកត្តាខាងក្រៅ
    ៧.២-ទ្រឹស្ដីអំពីអ្នកដឹកនាំដែលគេចោមរោមស្រឡាញ់
    ៧.៣-ការដឹកនាំតាមរបៀបទាក់ទាញឱ្យសម្រេចគោលដៅ
    និងការដឹកនាំដែលជះឥទ្ធិពលស៊ីជម្រៅលើអ្នកក្រោមឱវាទ
    ៧.៤-ការដឹកនាំដោយនិវានុវត្តន៍
    ៨-ចរិតនៃការដឹកនាំ
    III.ផ្នែកទី៣៖ ការរៀនសូត្ររបស់អ្នកគ្រប់គ្រង
    ១-តើការអភិវឌ្ឍភាពជាអ្នកដឹកនាំជាវិទ្យាសាស្ត្រឬជាសិល្បៈ?
    ២-តើអាចអភិវឌ្ឍភាពជាដឹកដឹកនាំបានយ៉ាងដូចម្តេច?
    ៣-តើអាចអភិវឌ្ឍខ្លួនដើម្បីក្លាយជាអ្នកដឹកនាំរបស់អ្នកដឹកនាំបានដែរឬទេ?
    ៤-តើត្រូវដោះស្រាយទំនាស់ និងការដឹកនាំមនុស្សដែលមានបញ្ហាបានយ៉ាងដូចម្តេច?
    ៥-តើត្រូវធ្វើការឱ្យទទួលបានជោគជ័យក្រោមអ្នកដឹកនាំ មិនល្អបានយ៉ាងដូចម្តេច?

    ប្រភព៖នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សារលិខិតថ្វាយព្រះពរ របស់ គណៈកម្មការទី៨ ព្រឹទ្ធសភា សូមក្រាបបង្គំទូលថ្វាយ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
    thumbnail
     
    សារលិខិតជូនពរ របស់ ឯកឧត្តមបណ្ឌិត ឈីវ យីស៊ាង នាយកខុទ្ទកាល័យ សម្តេចតេជោ ប្រធានព្រឹទ្ធសភា គោរពជូន ឯកឧត្តម ឡាយ សំកុល អគ្គលេខាធិការព្រឹទ្ធសភា
    thumbnail
     
    សារលិខិតជូនពរ របស់ ឯកឧត្តមបណ្ឌិត ឈីវ យីស៊ាង នាយកខុទ្ទកាល័យ សម្តេចតេជោ ប្រធានព្រឹទ្ធសភា គោរពជូន ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា
    thumbnail
     
    សារលិខិតជូនពរ របស់ ឯកឧត្តមបណ្ឌិត ឈីវ យីស៊ាង នាយកខុទ្ទកាល័យ សម្តេចតេជោ ប្រធានព្រឹទ្ធសភា គោរពជូន ឯកឧត្តម អ៊ុំ សារឹទ្ធ ប្រធានគណៈកម្មការទី៩ព្រឹទ្ធសភា
    thumbnail
     
    សារលិខិតជូនពរ របស់ ឯកឧត្តមបណ្ឌិត ឈីវ យីស៊ាង នាយកខុទ្ទកាល័យ សម្តេចតេជោ ប្រធានព្រឹទ្ធសភា គោរពជូន លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា