នារសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំសិក្ខាសាលាស្តីពី “កម្ពុជា-ចិនរួមជោគវាសនាប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩” ក្រោមអធិបតីភាពបើករបស់ឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា និងឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា នៅសាលសិក្ខាសាលាបណ្ណាល័យព្រឹទ្ធសភា។ សិក្ខាសាលានេះរៀបចំដោយអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ក្រោមកិច្ចសហការជាមួយវិទ្យុមិត្តភាពកម្ពុជា-ចិន នៃអគ្គវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន និងសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី និងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាង១០០នាក់។ អង្គសិក្ខាសាលាដំណើរការតាមកម្មវិធីដូចខាងក្រោម៖ ១.សុន្ទរកថាស្វាគមន៍របស់ឯកឧត្តម អ៊ុ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា ២.សុន្ទរកថារបស់លោក ឈួយ ឈុនឡាយ ប្រធានការិយាល័យមូលនិធិចិន ដើម្បីសន្តិភាព និងការអភិវឌ្ឍប្រចាំនៅកម្ពុជា ៣.សុន្ទរកថារបស់លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល ៤.សុន្ទរកថារបស់ឯកឧត្តម វ៉ាង ចិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ៥.សុន្ទរកថាគន្លឹះរបស់ឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា ៦.ពិធីប្រគល់-ទទួល Rapid Test កូវីដ-១៩ ចំនួន៧០ម៉ឺនតេស្ត ដែលមានទំហំទឹកប្រាក់៣,៥០០,០០០យ៉ាន់ ស្មើនឹង៥០ម៉ឺនដុល្លារអាមេរិក ដែលជាជំនួយរបស់មូលនិធិចិន ដើម្បីសន្តិភាព និងការអភិវឌ្ឍប្រចាំកម្ពុជាតាមរយៈសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន ជូនដល់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ៧.ការធ្វើបទបង្ហាញរបស់លោកស្រី ឌុង សឺឈី ប្រធានវិទ្យុមិត្តភាពកម្ពុជា-ចិន ៨.ការធ្វើបទបង្ហាញរបស់តំណាងសមាគមក្រុមប្រឹក្សាសុខភាពសាធារណៈ ដោយលោកស្រីវេជ្ជបណ្ឌិត គង់ គន្ធា ប្រធានអង្គការអភិវឌ្ឍន៍សុខភាពគ្រួសារ លោកស្រីវេជ្ជបណ្ឌិត ហ្វាន ម៉ៅរុង ប្រធានក្រុមវេជ្ជបណ្ឌិតវេជ្ជសាស្ត្របុរាណចិនប្រចាំនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ និងលោកវេជ្ជបណ្ឌិត យាន យ៉ុង ប្រធានក្រុមអ្នកជំនាញវេជ្ជសាស្ត្រយោធាចិន ប្រចាំនៅមន្ទីរពេទ្យព្រះកេតុមាលា ៩.មតិបូកសរុបបិទអង្គសិក្ខាសាលាដោយលោកស្រី ខុង សឺឈី ប្រធានវិទ្យុមិត្តភាពកម្ពុជា-ចិន៕
ប្រភព៖ នាយកដ្ឋានព័ត៌មាន