khmer eng
  • ឯកឧត្តម ខៀវ មុត លោកជំទាវ កង សៅរ៍ធន និងឯកឧត្តម លី សារី បានអញ្ជើញចុះជួបសំណេះសំណាលជាមួយមន្ត្រីសុខាភិបាលនៅតាមមណ្ឌលសុខភាពចំនួនប្រាំនៅក្នុងក្រុងកំពត និងក្រុងបូកគោ ខេត្តកំពត
     
    ចែករំលែក ៖

    នាព្រឹក ថ្ងៃសុក្រ ទី០៦ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម ខៀវ មុត អនុប្រធានគណៈកម្មការទី១ ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ លោកជំទាវ កង សៅរ៍ធន លេខាធិកាគណៈកម្មការទី៣ សមាជិកាក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ និងឯកឧត្តម លី សារី សមាជិកគណៈកម្មការទី៣ សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយមន្ត្រីសុខាភិបាលនៅតាមមណ្ឌលសុខភាពចំនួនប្រាំនៅក្នុងក្រុងកំពត និងក្រុងបូកគោ ខេត្តកំពត រួមមាន ៖ មណ្ឌលសុខភាពត្រេីយកោះ, មណ្ឌលសុខភាពក្រាំអំបិល, មណ្ឌលសុខភាពកំពង់កណ្តាល, មណ្ឌលសុខភាពព្រែកត្នោតនិងមណ្ឌលសុខភាពកោះតូច ព្រមទាំងបាននាំយកនូវឧបករណ៍តេស្តរហ័ស Rapid Test កូវីដ-១៩ ចំនួន ៤៥ប្រអប់ ស្មើនឹងចំនួន១ ១២៥ ឧបករណ៍ ឧបត្ថម្ភជូនមណ្ឌលសុខភាពទាំងប្រាំ ដោយក្នុងមួយមណ្ឌលសុខភាពទទួលបានចំនួន៩ប្រអប់ ស្មើនឹង ២២៥ឧបករណ៍ ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាក្រុមទី២ ប្រជុំពិនិត្យពិភាក្សា និងត្រៀមមានយោបល់ លើសេចក្តីព្រាងច្បាប់ចំនួន៣
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ ប្រជុំពិនិត្យផែនការប្រតិបត្តិឆ្នាំ២០២៦
    thumbnail
     
    លោកជំទាវ កង សៅរ៍ធន អញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការជីកស្តារស្រះទឹកទន្លេនាម នៅឃុំចំប៉ី ស្រុកអង្គរជ័យ ខេត្តកំពត
    thumbnail
     
    គណៈកម្មការទី៥ព្រឹទ្ធសភា ប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងការយកពន្ធត្រួតគ្នា
    thumbnail
     
    គណៈកម្មការទី២ព្រឹទ្ធសភាប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងថវិកាជាតិ