ឯកឧត្តម ខៀវ មុត លោកជំទាវ កង សៅរ៍ធន និងឯកឧត្តម លី សារី បានអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខជាមួយមន្ត្រីរាជការ កងកម្លាំង មេឃុំ មេភូមិ ប្រធាន-អនុមប្រធានមណ្ឌលសុខភាព នៃរដ្ឋបាលស្រុកទឹកឈូ
 
ចែករំលែក ៖

នៅសាលប្រជុំសាលាស្រុកទឹកឈូ រសៀល ថ្ងៃសុក្រ ទី០៦ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម ខៀវ មុត អនុប្រធានគណៈកម្មការទី១ ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ លោកជំទាវ កង សៅរ៍ធន លេខាធិកាគណៈកម្មការទី៣ សមាជិកាក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ និងឯកឧត្តម លី សារី សមាជិកគណៈកម្មការទី៣ សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានអញ្ជើញចុះជួបសំណេះសំណាល សួសុខទុក្ខជាមួយមន្ត្រីរាជការនៃរដ្ឋបាលស្រុកទឹកឈូ កងកម្លាំងទាំង៣ មេឃុំ ទាំង១៣ ប្រធាន-អនុប្រធានមណ្ឌលសុខភាពទាំង៩ មេភូមិ ទាំង៥៥ភូមិ សរុបចំនួន ១០៥នាក់។
ក្នុងឱកាសនោះឯកឧត្តមប្រធាន បាននាំយកនូវឧបករណ៍តេស្តរហ័ស Rapid Test កូវីដ-១៩ ចំនួន ៨១ប្រអប់ ស្មើនឹងចំនួន ២០២៥ឧបករណ៍ ឧបត្ថម្ភជូនមណ្ឌលសុខភាពទាំង៩ ដោយក្នុងមួយមណ្ឌលសុខភាពទទួលបានចំនួន៩ប្រអប់ ស្មើនឹង ២២៥ឧបករណ៍ ។


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតថ្វាយព្រះពរ​របស់ឯកឧត្តម ម៉ម ប៊ុន​នាង ប្រធានគណៈកម្មការ​ទី១០ព្រឹទ្ធសភា ថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្រោយពីទទួលបានព័ត៌មានថា ព្រះរោគមហារីក ក្រពេញប្រូស្តាតរបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត តម្រូវឱ្យព្រះអង្គ ទទួលការព្យាបាលដោយការវះកាត់តាមវេជ្ជបញ្ជា នៅក្នុងមន្ទីរពេទ្យនារដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន និងបន្តគង់ប្រថាប់នៅទីនោះមួយរយៈពេល ដើម្បីតាមដាន ត្រួតពិនិត្យ និងព្យាបាលព្រះរោគ ចាប់ពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦ តទៅ