khmer eng
  • សមាជិកាក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានអញ្ជេីញចូលរួមជាកិត្តិយសក្នុងពិធីសំណេះសំណាលជាមួយសិស្សជ័យលាភីប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២១-២០២២ ទូទាំងខេត្តកំពត
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ នៅក្នុងពហុកីឡដ្ឋានខេត្តកំពត
    ឯកឧត្តម លី សារី និងលោកជំទាវ កង សៅរ៍ធន សមាជិក សមាជិកាក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ តំណាងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានអញ្ជេីញចូលរួមជាកិត្តិយសក្នុងពិធីសំណេះសំណាលជាមួយសិស្សជ័យលាភីប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២១-២០២២ ទូទាំងខេត្តកំពត ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន ប្រធានគណៈកម្មការទី១០នៃរដ្ឋសភា ដែលមានសមាសភាពចូលរួមសរុបចំនួន ៥០០០នាក់។
    ក្នុងឱកាសនោះសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិភូមិ៖

    + សម្រាប់ សិស្សប្រឡងជាប់និន្ទេស A ចំនួន៣៧នាក់ ទទួលបានរង្វាន់លើកទឹកចិត្តម៉ូតូម៉ាក Honda Dream ២០២៣ ក្នុងម្នាក់ចំនួន១គ្រឿង សរុបចំនួន៣៧គ្រឿង និងជាមួយទឹកប្រាក់ក្នុងម្នាក់ ៤០០,០០០ រៀល

    -សិស្សប្រឡងជាប់និន្ទេស B ចំនួន ៣៨៨នាក់ ស្រី២៤៤នាក់ ក្នុងម្នាក់ទទួលបានទឹកប្រាក់ ២០០,០០០រៀល

    -សិស្សប្រឡងជាប់និន្ទេស C ចំនួន ៩៧៦នាក់ ស្រី៦០២នាក់ក្នុងម្នាក់ទទួលបានទឹកប្រាក់ ១៥០០,០០រៀល

    -សិស្សប្រឡងជាប់និន្ទេស D ចំនួន ១៥៧៤នាក់ ស្រី៨៦៩នាក់ ក្នុងម្នាក់ទទួលបានទឹកប្រាក់ ១០០,០០០រៀល

    -សិស្សប្រឡងជាប់និន្ទេស E ចំនួន ១៣៨១នាក់ ស្រី៦៧៧នាក់ក្នុងម្នាក់ទទួលបានទឹកប្រាក់ ៥០,០០០រៀល ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សម្ដេចតេជោប្រធានព្រឹទ្ធសភា អនុញ្ញាតឱ្យថ្នាក់ដឹកនាំក្រុមហ៊ុនតូយូតា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
    thumbnail
     
    លោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំគណៈកម្មការទី៨ព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម ឡាយ សំកុល ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមេសា និងកំណត់ទិសដៅការងារខែឧសភា ឆ្នាំ២០២៤
    thumbnail
     
    ឯកឧត្តម ឈើយ ចាន់ណា ជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ បានអញ្ចើញចុះជួបសំណេះសំណាលជាមួយអង្គក្រុមប្រឹក្សាឃុំតាបែន និងឃុំស្លក្រាម ស្ថិតនៅភូមិស្លក្រាម ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ
    thumbnail
     
    ឯកឧត្តម ប្រាក់ សុខុន ទទួលជួបពិភាក្សាជាមួយលោកជំទាវឯកអគ្គរដ្ឋទូតតួកគីប្រចាំកម្ពុជា