លោកជំទាវ ឃួន ឃុនឌី ជាសមាជិកាព្រឹទ្ធសភាប្រចាំភូមិភាគទី៨ បានអញ្ជើញចុះសួរសុខទុក្ខ លោកស្រី ណាល់ អតីតប្រធានក្រុមប្រឹក្សាឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ
 
ចែករំលែក ៖

នាព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣ លោកជំទាវ ឃួន ឃុនឌី សមាជិកាគណៈកម្មការទី៥ព្រឹទ្ធសភា និងជាសមាជិកាព្រឹទ្ធសភាប្រចាំភូមិភាគទី៨ អមដំណើរដោយលោកជំទាវអភិបាលរងខេត្តកំពង់ធំ លោកនាយករងរដ្ឋបាលសាលាស្រុកកំពង់ស្វាយ និងសមាជិកក្រុមប្រឹក្សាឃុំ បានអញ្ជើញចុះសួរសុខទុក្ខ លោកស្រី ណាល់ អតីតប្រធានក្រុមប្រឹក្សាឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដែលមានជំងឺសម្រាកព្យាបាលនៅផ្ទះរបស់ស្រី។ លោកជំទាវបានថ្លែងនូវអំណគុណ និងកោតសរសើរ ចំពោះលោកអតីតមេឃុំដែលបានខិតខំបំរើជូនបងប្អូនប្រជាពលរដ្ឋទាំងសេវាតម្រូវការ សេវាសំណូមពរ និងភូមិ ឃុំ ទទួលបានសុខសុវត្ថិភាពបានយ៉ាងល្អប្រសើរ នៅក្នុងឱកាសនោះលោកជំទាវបានឧបត្ថម្ភទឹកបរិសុទ្ធចំនួន១កេស ទឹកផ្លែឈើចំនួន១កេស ទឹកដោះគោឆៅចំនួន២យួរ ស្ករសចំនួន១គីឡូ ក្រូចចំនួន២ឡូ ក្រមា១ សារ៉ុង១ និងថវិកាចំនួន៥០មុឺនរៀល ស្ថិតនៅភូមិកោះគ្របបាយ ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ