លោកជំទាវកិត្តិនីតិកោសលបណ្ឌិត ទី បូរ៉ាស៊ី ដឹកនាំកិច្ចប្រជុំគណៈកម្មការទី៥ព្រឹទ្ធសភា
នាព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសាលប្រជុំគណៈកម្មការទី៥ ព្រឹទ្ធសភា លោកជំទាវកិត្តិនីតិកោសលបណ្ឌិត ទី បូរ៉ាស៊ី ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន ព្រឹទ្ធសភា (គណៈកម្មការទី៥) បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការទី៥ព្រឹទ្ធសភា ដើម្បីពិនិត្យ៖
១.កែសម្រួលផែនការប្រតិបត្តិប្រចាំត្រីមាសទី១
២.ខ្លឹមសារ កម្មវិធី បញ្ហាប្រឈម សំណូមពរ និងលើកជាសំណួរសម្រាប់ជំនួបសវនាកាជាមួយ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ
៣.ការងារត្រៀមជំនួបសវនាកាជាមួយក្រសួងព័ត៌មាន
៤.បញ្ហាផ្សេងៗ…។
ប្រភព៖ នាយកដ្ឋានព័ត៌មាន