ឯកឧត្ដម ឈើយ ចាន់ណា បានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីប្រកាសចូលកាន់ដំណែងថ្មី ប្រធាន អនុប្រធាន ការិយាល័យអប់រំយុវជននិងកីឡា ស្រុកស្វាយចេក
នាព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ ស្ថិតនៅការិយាល័យអប់រំ យុវជន និងកីឡា ស្រុក ស្វាយចេក ខេត្តបន្ទាយមានជ័យ ឯកឧត្ដម ឈើយ ចាន់ណា លេខាធិការគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ បានអញ្ជើញចូលរួមជាអធិបតី រួមជាមួយ លោក លឿង សុភក្តិ អភិបាលស្រុក លោក ដា ទឹង ប្រធានក្រុមប្រឹក្សាស្រុក លោក ឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ក្នុងពិធីប្រកាសចូលកាន់ដំណែងថ្មី ប្រធាន អនុប្រធាន ការិយាល័យអប់រំយុវជននិងកីឡាស្រុក លោក លោកស្រី នាយក នាយករង សាលារៀនមួយចំនួនផងដែរ។ជាមួយគ្នានេះក៏មានការចូលរួមពីកងកំលាំងប្រដាប់អាវុធ មន្ត្រីរាជការ នាយក នាយករង លោកគ្រូ អ្នកគ្រូ ក្នុងស្រុក។ ថ្លែងក្នុងឱកាសនោះ ឯកឧត្តម បានសម្តែងការកោតសរសើរចំពោះទឹកចិត្តលោកគ្រូ អ្នកគ្រូ ដែលបានលះបង់អស់កម្លាំងកាយ ចិត្ត ប្រាជ្ញា ស្មារតី ដើម្បីបុព្វហេតុវិស័យអប់រំ ជាវិស័យអាទិ៍ភាពរបស់ជាតិ ជាអនាគត នៃប្រទេសជាតិ ពិសេសអស់លោក លោកស្រី ដែលទើបទទួលបានតំណែងថ្មីៗ សូមបន្តការខិត្តខំបន្ថែមទៀតឱ្យបានកាន់តែប្រសើរ រួបរួមសាមគ្គីគ្នា និងដោះស្រាយរាល់បញ្ហាប្រឈមនានា។ ពិធីនេះ ក៏មានរៀបចំបាយសាមគ្គីបង្កើនភាពស្និទ្ធស្នាលរីករាយផងដែរ។
អត្ថបទពាក់ព័ន្ធ