khmer eng
  • ឯកឧត្តម អ៊ឹង លាងហ៊ួ បាននាំយកឧបករណ៍តេស្តរហ័សរកវិជ្ជមានមេរោគកូវីដ-១៩ ជូនលោក លោកស្រីមេឃុំ តំណាងឲ្យសមាជិកឃុំទាំង១៤ ក្នុងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង
     
    ចែករំលែក ៖

    រសៀលថ្ងៃអង្គារ ទី១៤ ខែកុម្ភ: ឆ្នាំ២០២៣ ស្ថិតនៅសាលប្រជុំសាលាស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ឯកឧត្តម អ៊ឹង លាងហ៊ួ និជាសមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៧ បាននាំយកឧបករណ៍តេស្តរហ័សរកវិជ្ជមានមេរោគកូវីដ-១៩ ចំនួន៧៤ប្រអប់ ដែលជាអំណោយដ៏ថ្លារបស់សម្ដេចវិបុលសេនាភក្ដីប្រធានព្រឹទ្ធសភា ជូនលោក លោកស្រីមេឃុំ តំណាងឲ្យសមាជិកឃុំទាំង១៤ ក្នុងស្រុក ដោយមានការចូលរួមពីសមាជិកក្រុមប្រឹក្សាស្រុក លោកស្រីអភិបាលរងស្រុក សរុប១៦នាក់។ ក្នុងឱកាសនោះ ឯកឧត្តម បានពាំនាំនូវការសាកសួរសុខទុក្ខ និងជូនពរ ថ្នាក់ដឹកនាំព្រឹទ្ធសភា ពិសេសក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៧ និងបានថ្លែងកោតសរសើរនូវស្នាដៃជាផ្លែផ្កា នៃការខិតខំធ្វើឲ្យមូលដ្ឋានមានសន្តិសុខ សណ្ដាប់ធ្នាប់សាធារណ:ល្អ ជីវភាពប្រជាជនកាន់តែប្រសើរ និងលើកពីសមិទ្ធផលសង្គមជាតិ ចាប់តាំងពីថ្ងៃ០៧ មករា ១៩៧៩ ពិសេសរយ:ពេល៥ឆ្នាំចុងក្រោយនេះ ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃរបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាអគ្គមគ្គុទ្ទេសក៍ឆ្នើមប្រកបដោយគតិបណ្ឌិត។ សំណូមពរសុំឲ្យបន្តយកចិត្តទុកដាក់បន្ថែម ៖
    -ការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព
    -ការផ្ដល់សេវាសាធារណ:ជូនប្រជាជនឲ្យបានឆាប់ និងទាន់ពេល
    -ជម្រុញការចាក់វ៉ាក់សាំងដូសមូលដ្ឋាន និងដូសជម្រុញ
    -ការប្រើប្រាស់កញ្ចប់ថវិកាអភិវឌ្ឍមូលដ្ឋានឲ្យកាន់តែមានប្រសិទ្ធភាព
    -ការងារធ្វើអត្តសញ្ញាណបណ្ណជូនប្រជាពលរដ្ឋ
    -ខិតខំដោះស្រាយបញ្ហាប្រឈមនានាឲ្យអស់លទ្ធភាព ពិសេសដោះស្រាយជម្លោះក្នុងមូលដ្ឋានក្រៅប្រព័ន្ធតុលាការ។
    -និងបន្តប្រើប្រាស់កម្លាំងសរុប មធ្យោបាយសរុប ធនធានសរុប ដោយធ្វើសកម្មភាពឲ្យបានព្រមៗគ្នា ដើម្បីទទួលជ័យជម្នះនាពេលខាងមុខ។ ចុងបញ្ចប់ ឯកឧត្តម បានឧបត្ថម្ភថវិកាមួយចំនួនដល់អ្នកចូលរួមផងដែរ។

     


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណៈកម្មការ ទី៣ បានអញ្ជើញទស្សនកិច្ចសិក្សានៅតំបន់អភិវឌ្ឍន៍ឧកញ៉ា ម៉ុង កែវផុស ស្ថិតនៅឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ
    thumbnail
     
    សមាជិកព្រឹទ្ធសភាភូមិភាគទី៤ បានអញ្ជើញចូលរួមក្នុងពិធីកាត់ឫសសីមាព្រះវិហារថ្មី និងសម្ពោធឆ្លងសមិទ្ធផលនានាក្នុងវត្តអង្គតាគ្រាម
    thumbnail
     
    ឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៥ព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្ដម នាង ផាត ប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ ទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា អធិការកិច្ច និងមុខងារសាធារណៈ បានអញ្ជើញទស្សនៈកិច្ច ព្រះរាជបណ្ណាល័យហ្លួងម៉ែ និងមជ្ឈមណ្ឌលឯកសារកម្ពុជា
    thumbnail
     
    ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី២ព្រឹទ្ធសភា