khmer eng
  • គណៈប្រតិភូព្រឹទ្ធសភា អញ្ជើញគោរពវិញ្ញាណក្ខន្ធសពឯកឧត្តមនាយឧត្តមសេនីយ៍ ស៊ឹម សុផល អនុរដ្ឋលេខាធិការ នៃក្រសួងមហាផ្ទៃ
     
    ចែករំលែក ៖

    នារសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ គណៈប្រតិភូព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ព្រឹទ្ធសភា បានអញ្ជើញដាក់កូរោនផ្កាគោរពវិញ្ញាណក្ខន្ធសពឯកឧត្តមនាយឧត្តមសេនីយ៍ ស៊ឹម សុផល អនុរដ្ឋលេខាធិការ នៃក្រសួងមហាផ្ទៃ ដែលបានទទួលមរណភាពកាលពីថ្ងៃចន្ទ ៨រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង១៤:៤៥នាទីរសៀល ក្នុងជន្មាយុ៧០ឆ្នាំ ដោយរោគាពាធ។
    ជាមួយនឹងពេលវេលាពោរពេញដោយសមាណទុក្ខ និងសេចក្តីសោកស្តាយ ជាពន់ពេកនេះ ក្នុងនាមគណៈប្រតិភូព្រឹទ្ធសភា សូមចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារ របស់ឯកឧត្តមនាយឧត្តមសេនីយ៍ ស៊ឹម សុផល ដែលកំពុងមានទុក្ខជាទម្ងន់បាត់បង់សមាជិកគ្រួសារមួយរូបប្រកបដោយព្រហ្មវិហារធម៌ និងទឹកចិត្តសណ្តោសប្រណីដ៏ថ្លៃថ្លាបំផុត។
    សូមឧទ្ទិសបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក និងតេជៈបារមីនៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ តាមជួយបីបាច់ថែរក្សាដល់ដួងវិញ្ញាណក្ខន្ធឯកឧត្តមនាយឧត្តមសេនីយ៍ ស៊ឹម សុផល បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
    សូមបញ្ជាក់ថា៖ សពឯកឧត្តមនាយឧត្តមសេនីយ៍ ស៊ឹម សុផល ត្រូវបានតម្កល់ទុកធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា នៅភូមិគ្រឹះលោកជំទាវ ឈាង ណាវី ផ្ទះលេខ៧៣ ផ្លូវចំប៉ា ក្នុងបុរីអ័រគីដេ២ (The Royal) ផ្លូវ២០០៤ ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តម ឈើយ ចាន់ណា ជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ បានអញ្ជើញអមដំណើរ ឯកឧត្តម កែ គឹមយ៉ាន អ្នកតំណាងរាស្រ្តប្រចាំមណ្ឌលខេត្តបន្ទាយមានជ័យ
    thumbnail
     
    សម្ដេចតេជោប្រធានព្រឹទ្ធសភា អនុញ្ញាតឱ្យឯកឧត្តមឯកអគ្គរាជទូតកាតាប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
    thumbnail
     
    សម្ដេចតេជោ ហ៊ុន សែន បានជួបពិភាក្សាការងារជាមួយ ឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោងឡាំង តាមប្រព័ន្ធនិម្មិត
    thumbnail
     
    លោកជំទាវ មាន សំអាន អញ្ជើញចែកធុងចម្រោះទឹកស្អាតជូនប្រជាពលរដ្ឋចំនួន៣៦៧គ្រួសារ
    thumbnail
     
    ឯកឧត្តម ប្រាក់ សុខុន ទទួលជួបពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំកម្ពុជា