khmer eng
  • ឯកឧត្ដម ហែម ខន អញ្ជើញចូលរួមជាកិត្តិយស ក្នុងពិធីសំណេះសំណាល និងពិសាអាហារសាមគ្គីក្នុងថ្ងៃនៃក្តីស្រលាញ់ ១៤កុម្ភៈ ក្រោមប្រធានបទ “រួមគ្នាដើម្បីស្នាមញញឹម”
     
    ចែករំលែក ៖

    នាថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម ហែម ខន អនុប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា និងជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភាភូមិភាគ៧ បានអញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីសំណេះសំណាល និងពិសាអាហារសាមគ្គីក្នុងថ្ងៃនៃក្តីស្រលាញ់ ១៤កុម្ភៈ ក្រោមប្រធានបទ “រួមគ្នាដើម្បីស្នាមញញឹម” ដែលរៀបចំធ្វើឡើងដោយ សភាពសហព័ន្ធយុវជនកម្ពុជា (សសយក) នៅក្នុងបរិវេណមន្ទីរអប់រំយុវជន និងកីឡា ខេត្តកំពង់ស្ពឺ ដោយមានការអញ្ជើញចូលរួមពីអតីតយុទ្ធជន និវត្តនជន ចាស់ព្រឹទ្ធាចារ្យ ក្នុងខេត្តកំពង់ស្ពឺ សរុបចំនួន ២៥០នាក់។
    ក្នុងឱកាសនោះ ឯកឧត្តម ហែម ខន បានមានមតិលើកឡើងអំពីបទពិសោធន៍ក្នុងកិច្ចការដែលបានធ្វើកន្លងមក និងបានជូនពរដល់សមាជិក (សសយក)ទាំងអស់ឱ្យសម្រេចបាននូវសមិទ្ធផលថ្មីៗជូនសង្គមជាតិ និងបន្តថែរក្សា ការពារសុខសន្តិភាព ឱ្យមានជាដរាបសម្រាប់ប្រជាជនកម្ពុជា…៕


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សាស្រ្តាចារ្យ និងនិស្សិតនៃសកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ អញ្ជើញទស្សនកិច្ចឈ្វេងយល់អំពីស្ថាប័នព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញសំណេះសំណាលជាមួយសមាជិកាព្រឹទ្ធសភា មន្រ្តីរាជការជាស្ត្រី និងនិវត្តជននារី នៃអ.ពស ក្នុងឱកាសអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    ោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦
    thumbnail