ក្រុមសមាជិកព្រឹទ្ធសភាភូមិទី៤ បានអញ្ជើញជួបសំណេះសំណាលជាមួយលោកប្រធានមន្ទីរពេទ្យបង្អែកស្រុក និងបានចុះសួរសុខទុក្ខអ្នកជំងឺដែលកំពុងសម្រាកព្យាបាលជំងឺនៅក្នុងមន្ទីរពេទ្យដែលស្ថិតនៅស្រុកអង្គជុំ ខេត្តសៀមរាប
នាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្ដម សួន លន់ អនុប្រធានក្រុមសមាជិកព្រឹទ្ធសភាភូមិទី៤ និងជាសមាជិកគណៈកម្មការទី១០ និងឯកឧត្ដម សត ណាឌី សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ និងជាសមាជិកគណៈកម្មការទី៤ បានអញ្ជើញជួបសំណេះសំណាលជាមួយលោកប្រធានមន្ទីរពេទ្យបង្អែកស្រុក និងបានចុះសួរសុខទុក្ខអ្នកជំងឺដែលកំពុងសម្រាកព្យាបាលជំងឺនៅក្នុងមន្ទីរពេទ្យដែលស្ថិតនៅស្រុកអង្គជុំ ខេត្តសៀមរាប។ ឆ្លៀតក្នុងឱកាសនោះឯកឧត្ដមបានប្រគល់ឧបករណ៏ធ្វើតេស្តរហ័ស ចំនួន២កេសនិងទឹកបរិសុទ្ធ៥០យួរ រួមជានឹងថវិកាមួយចំនួនដល់អ្នកកំពុងសម្រាកព្យាបាលជំងឺផងដែរ ។