khmer eng
  • ឯកឧត្តម ឡៅ ឆន ជាសមាជិកក្រុមព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ និងលោកជំទាវ បានយកទេយ្យវត្ថុ មានអង្ករ ០២ការ៉ុង ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ ទឹកដោះគោ ១ឡូត៍ ទឹកសុទ្ធ ១កេះ និងថវិកាមួយចំនួន ទៅប្រគេនព្រះចៅអធិការវត្តទេពពោធិ៍វង្ស ហៅវត្តថ្មី
     
    ចែករំលែក ៖

    ព្រឹកថ្ងៃអង្គារ៍ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម ឡៅ ឆន សមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភា និជាសមាជិកក្រុមព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ និងលោកជំទាវ បានយកទេយ្យវត្ថុ មានអង្ករ ០២ការ៉ុង ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ ទឹកដោះគោ ១ឡូត៍ ទឹកសុទ្ធ ១កេះ និងថវិកាមួយចំនួន ទៅប្រគេនព្រះចៅអធិការវត្តទេពពោធិ៍វង្ស ហៅវត្តថ្មី ស្ថិតនៅសង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប ដែលកំពុងប្រឈួន ដើម្បីជួយឧបត្ថម្ភចង្ហាន់ និងឧទិ្ទសកុសលជូនដល់បុព្វការីជន មានមាតា បិតា និងសាច់សារលោហិតទាំងអស់ ព្រមទាំងឧទិ្ទសដល់អស់លោក លោកស្រី ទាំងអស់ដែលបានបូជាជីវិតក្នុងបុព្វហេតុការពារជាតិមាតុភូមិ សូមអស់លោកទាំងអស់បានទទួលនូវកុសលផលបុណ្យនេះ និងបានទៅកើតនៅឋានសុគតិភពកុំបីឃ្លាងឃ្លាតឡើយ។
    បន្ទាប់មកព្រះអង្គក៏បាននាំដើរមើលការរីកចម្រើនសម្មិទ្ធិផលក្នុងវត្ត ដែលត្រៀមនឹងសម្ពោធដាក់ឱ្យប្រើប្រាស់នាពេលខាងមុខនេះផងដែរ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សាស្រ្តាចារ្យ និងនិស្សិតនៃសកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ អញ្ជើញទស្សនកិច្ចឈ្វេងយល់អំពីស្ថាប័នព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញសំណេះសំណាលជាមួយសមាជិកាព្រឹទ្ធសភា មន្រ្តីរាជការជាស្ត្រី និងនិវត្តជននារី នៃអ.ពស ក្នុងឱកាសអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    ោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦
    thumbnail