ឯកឧត្តម អ៊ុំ សារឹទ្ធ ទទួលជួបពិភាក្សាការងារជាមួយទីប្រឹក្សាសេដ្ឋកិច្ច និងពាណិជ្ជកម្ម នៃស្ថានទូតចិនប្រចាំកម្ពុជា
 
ចែករំលែក ៖

នាវេលាម៉ោង ១៦:៣០ នាទី រសៀល ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បានទទួលជួបពិភាក្សាការងារជាមួយ លោក Wu Guoguan ទីប្រឹក្សាសេដ្ឋកិច្ច និងពាណិជ្ចកម្ម នៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា នៅសាលប្រជុំពិសេស៣ វិមានព្រឹទ្ធសភា។
ជំនួបពិភាក្សានេះផ្តោតសំខាន់លើ៖
១-ថ្លែងអំណរគុណដល់ទីប្រឹក្សាសេដ្ឋកិច្ច និងពាណិជ្ជកម្ម នៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលបានជួយសម្របសម្រួលជំនួយផ្សេងៗ របស់សាធារណរដ្ឋប្រជាមានិតចិន ដល់ព្រះរាជាណាចក្រកម្ពុជា។
២-ជំរុញ និងពិនិត្យលទ្ធភាពការអនុវត្តគម្រោងបច្ចេកវិទ្យាព័ត៌មាន (ICT) នៅអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា…។

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ