ឯកឧត្តម អ៊ុំ សារឹទ្ធ បានអញ្ជើញចូលរួមពិសារអាហារការងាររៀបចំដោយឯកឧត្តម Lee Kwang-Jae អគ្គលេខាធិការរដ្ឋសភាកូរ៉េ
 
ចែករំលែក ៖

ដើម្បីឆ្លៀតឱកាសពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងអគ្គលេខាធិការដ្ឋានសភាមួយចំនួនក្នុងតំបន់ ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញចូលរួមពិសារអាហារការងាររៀបចំដោយឯកឧត្តម Lee Kwang-Jae អគ្គលេខាធិការរដ្ឋសភាកូរ៉េនៅល្ងាចថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣ ក្នុងទីក្រុងម៉ាណាម៉ា ព្រះរាជាណាចក្របារ៉ែន ដែលមានការចូលរួមដោយអគ្គលេខាធិការសភាថៃ អគ្គលេខាធិការរដ្ឋសភាវៀតណាម និងសភាឥណ្ឌូនេស៊ី។


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ