ឯកឧត្ដម មួង ប៉យ ជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ បាននិមន្ដព្រះសង្ឃចំរើនព្រះបរិត្ត និងសម្ដែងធម៌ទេសនានៅក្នុងពិធីបុណ្យផ្កាប្រាក់សាមគ្គី ដើម្បីដង្ហែអង្គផ្កាប្រាក់ឆ្ពោះទៅកាន់វត្តនាគវ័នគិរីរតនារាម
ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ ឯកឧត្ដម មួង ប៉យ សមាជិកគណៈកម្មការទី៤ និងជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ បាននិមន្ដព្រះសង្ឃចំរើនព្រះបរិត្ត និងសម្ដែងធម៌ទេសនានៅក្នុងពិធីបុណ្យផ្កាប្រាក់សាមគ្គី ដើម្បីដង្ហែអង្គផ្កាប្រាក់ឆ្ពោះទៅកាន់វត្តនាគវ័នគិរីរតនារាម (ហៅវត្តស្រុកតាវែង) ស្ថិតនៅឃុំតាវែងលើ ស្រុកតាវែង ខេត្តរតនគិរី ។
បុណ្យផ្កាប្រាក់សាមគ្គីនេះ ផ្ដួចផ្ដើមដោយ ឯកឧត្ដម មួង ប៉យ សមាជិកគណៈកម្មការទី៤ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ដើម្បីប្រមូលបច្ច័យយកមកកសាងសមិទ្ធផលនានា នៅក្នុងវត្តនាគវ័នគិរីរតនារាម (ហៅវត្តស្រុកតាវែង) ។