នាព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង ០៨:៣០នាទីព្រឹក នៅសាលប្រជុំគណៈកម្មការទី៤ ព្រឹទ្ធសភា ក្រុមសមាជិកព្រឹទ្ធសភា (ក្រុមទី២) បានបើកកិច្ចប្រជុំក្រោមអធិបតីភាពឯកឧត្តម សុខ ឥសាន ប្រធានក្រុម និងជាប្រធានគណៈកម្មការទី៤ ព្រឹទ្ធសភា ដើម្បីពិនិត្យ ពិភាក្សាលើសេចក្តីព្រាងច្បាប់ស្ដីពី ការអនុម័តយល់ព្រមលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋរវាង ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងដើម្បីត្រៀមចាត់តំណាងឡើងមានយោបល់ក្នុងសម័យប្រជុំលើកទី១០ ព្រឹទ្ធសភា នីតិកាលទី៤ នាពេលខាងមុខ ។