ឯកឧត្តម អ៊ុំ សារឹទ្ធ ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំពិធីកាត់ឬសសីមា និងសមិទ្ធផលនានា នៅវត្តលុម្ពិនីសាលវ័ននារាម
នារសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ នៅសាលប្រជុំពិសេសកណ្តាល វិមានព្រឹទ្ធសភា ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញដឹកនាំកិច្ចប្រជុំ ដើម្បីពិភាក្សាត្រៀមរៀបចំពិធីកាត់ឬសសីមា និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលនានា និងព្រះវិហារថ្មី នៅវត្តលុម្ពិនីសាលវ័ននារាម ហៅវត្តអូរសោម ស្ថិតក្នុងឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់៕
ប្រភព៖នាយកដ្ឋានព័ត៌មាន