ឯកឧត្តម Vincent Eblé ជាប្រធានក្រុមអន្តរសភាមិត្តភាពបារាំង-កម្ពុជា និងលោក Jean Pouch លេខាប្រតិបត្តិនៃក្រុមអន្តរសភាមិត្តភាពបារាំង-កម្ពុជា បានអញ្ជើញមកជួបសំណេះសំណាលជាមួយឯកឧត្តម សុខ ឥសាន ជាប្រធានគណៈកម្មការនយោបាយនៃក្រុមសភាជាតិកម្ពុជា-APF
កាលពីថ្ងៃទី ១៩ ខែមេសា ឆ្នាំ ២០២៣ ក្នុងពេលពិសារអាហារថ្ងៃត្រង់នៅព្រឹទ្ធសភាបារាំង ឯកឧត្តម Vincent Eblé សមាជិកព្រឹទ្ធសភាបារាំង និងជាប្រធានក្រុមអន្តរសភាមិត្តភាពបារាំង-កម្ពុជា និងលោក Jean Pouch លេខាប្រតិបត្តិនៃក្រុមអន្តរសភាមិត្តភាពបារាំង-កម្ពុជា បានអញ្ជើញមកជួបសំណេះសំណាលជាមួយឯកឧត្តម សុខ ឥសាន ជាប្រធានគណៈកម្មការទី៤ នៃព្រឹទ្ធសភា និងជាប្រធានគណៈកម្មការនយោបាយនៃក្រុមសភាជាតិកម្ពុជា-APF។ ក្នុងការជួបសំណេះសំណាលនោះ គឺ ឯកឧត្តម Vincent Eblé នឹងអញ្ជើញដឹកនាំគណៈប្រតិភូមកទស្សនកិច្ចការងារនៅកម្ពុជានាចុងឆ្នាំ ២០២៣ ។