khmer eng
  • ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ សំណេះសំណាលជាមួយអាជ្ញាធរស្រុកស្វាយ ចេក ខេត្តបន្ទាយមានជ័យ
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ បានរៀបចំពិធីសំណេះ សំណាលជាមួយនឹងអាជ្ញាធរស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាពឯកឧត្តម ប៉ុល លឹម ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ ក្នុងគោលបំណងដើម្បីឈ្វេងយល់ និងប្រមូលព័ត៌មានពាក់ព័ន្ធនឹងការអនុវត្តច្បាប់ ដោយផ្ដោតសំខាន់លើការ ផ្តល់សេវារដ្ឋបាល ការងារស្ថិតិប្រជាពលរដ្ឋពាក់ព័ន្ធនឹងសៀវភៅស្នាក់នៅ សៀវភៅគ្រួសារ ការងារអត្រានុកូលដ្ឋាន និងការកែតម្រូវអក្ខរាវិរុទ្ធ ការងារមូលនិធិអភិវឌ្ឍឃុំ ការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាពទាំង៧ចំណុច បញ្ហាកង្វល់ បញ្ហាប្រឈម តម្រូវការ និងសំណូមពរនានាជុំវិញការ អនុវត្តតួនាទីភារកិច្ចរបស់ខ្លួន នៅវត្តវេឡុវនោទ្យានស្វាយចេក។
    ក្នុងឱកាសនៃពិធីសំណេះសំណាលនាពេលនេះ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ ក៏បាននាំយកនូវឧបករណ៍តេស្តរហ័សរកមេរោគកូវីដ-១៩ ប្រគល់ជូនដល់អាជ្ញាធរស្រុកស្វាយចេក ឃុំទាំង០៨ និងមណ្ឌលសុខភាពទាំង០៨ ក្នុងនោះសាលាស្រុកទទួលបានឧបករណ៍តេស្តរហ័សចំនួន០២កេស ឃុំទាំង០៨ ក្នុងមួយឃុំៗទទួលបាន០១កេស និងមណ្ឌលសុខភាពទាំង០៨ ក្នុងមួយមណ្ឌលទទួលបាន០១កេស ព្រមទាំងថវិកាមួយចំនួនជូនដល់អាជ្ញាធរពាក់ព័ន្ធដែលបានចូលរួមផងដែរ៕

    ប្រភព៖នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សម្ដេចតេជោប្រធានព្រឹទ្ធសភា អនុញ្ញាតឱ្យថ្នាក់ដឹកនាំក្រុមហ៊ុនតូយូតា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
    thumbnail
     
    លោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំគណៈកម្មការទី៨ព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម ឡាយ សំកុល ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមេសា និងកំណត់ទិសដៅការងារខែឧសភា ឆ្នាំ២០២៤
    thumbnail
     
    ឯកឧត្តម ឈើយ ចាន់ណា ជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ បានអញ្ចើញចុះជួបសំណេះសំណាលជាមួយអង្គក្រុមប្រឹក្សាឃុំតាបែន និងឃុំស្លក្រាម ស្ថិតនៅភូមិស្លក្រាម ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ
    thumbnail
     
    ឯកឧត្តម ប្រាក់ សុខុន ទទួលជួបពិភាក្សាជាមួយលោកជំទាវឯកអគ្គរដ្ឋទូតតួកគីប្រចាំកម្ពុជា